adverise with khmeread 313ba45100000578 3447535 image a 2 1455535620859

សុំ​ស្នេហ៍​ពី​អ្នកគ្រូ​នៅ​ថ្ងៃបុណ្យ​សង្សារ​មិនបាន​បុរស​ចិន​ម្នាក់​បានរ​ត់ទៅ​យំ​ននៀល​ពេញ​ថ្នល់​

​    ​អ្នកខ្លះ​ទទួលយក​នូវ​ការបដិសេធ​ស្នេហា​បាន​យ៉ាង​ល្អ ប៉ុន្តែ​អ្នកខ្លះ​ទៀត​អាច​ទៅជា​ចង់​ឆ្កួត​ដូច​បុរស​ចិន​ម្នាក់នេះ​បានបង្ហាញ​ស្រាប់​។ 

​    ​បុរស​វ័យក្មេង​ម្នាក់នេះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្រាត​ននៀល​ពេញ​ថ្នល់​កាលពី​ថ្ងៃអាទិត្យ​ចំ​ទិវា​នៃ​ក្តី​ស្រឡាញ់​ក្នុង​ទីក្រុង​ជី​ណាន ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់ពី​ការសារភាព​ស្នេហា​របស់គាត់​ត្រូវបាន​បដិសេធ​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ People's Daily Online​។ 

​    ​បុរស ដែល​គេ​មិន​ប្រាប់​ឈ្មោះ​ឱ្យដឹង​រូបនេះ​តាម​ដឹង​គឺជា​និស្សិត​ឆ្នាំ​ទី ៤ ហើយ​គាត់​បាន​សារភាព​ស្នេហ៍​ចំពោះ​គ្រូ​ស្រី​ម្នា​ក់នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។​

​    ​យោងតាម​របាយការណ៍ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ផ្លូវ Wangguanzhuang ក្នុង​សង្កាត់​ឈី​ង​ហេ ទីក្រុង​ជី​ង​ណាន​។ គេ​បាន​ថត​សកម្មភាព​និស្សិត​ឆ្នាំ​ទី​បួន​រូបនេះ​ស្រាត​ននៀល​ដី​រយៈពេល​កន្លះ​ម៉ោង ខណៈ​ស្រែកយំ​យ៉ាងខ្លាំង​។​

​    ​ក្នុង​វីដេអូ គេ​ឃើញ​ផ្កា​រាយប៉ាយ​ពេញ​ថ្នល់​ខណៈដែល​បុរស​រូបនោះ​ដេក​សំដិល​ដោយ​គ្មាន​សម្លៀកបំពាក់​នោះឡើយ​។ ក្រោម​មក​ប៉ូលិស​បានមក​ដល់​រួច​បញ្ចុះបញ្ចូល​ឱ្យ​បុរស​នេះ​ចាកចេញ​ទៅវិញ​បានសម្រេច​តែម្តង​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់