ត្របែកម្រេច ទោះបីមានមាឌតូច តែផ្តល់អត្ថប្រយោជន៍ធំជាងរូបរាងវាទៅទៀត!

ដូចត្របែកដទៃទៀតដែរ ត្របែកម្រេចជាប្រភេទផ្លែឈើដុះនៅតំបន់ត្រូពិក ដែលសម្បូរទៅដោយវីតាមីន C ។ ជាការពិត នៅពេលដែលលោកអ្នកបន្ថែមត្របែកនេះចូលក្នុងរបបអាហារប្រចាំថ្ងៃ នោះរាងកាយលោកអ្នកនឹងមិនងាយកើតជំងឺផ្តេសផ្តាសនោះឡើយ។ 

១. ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ​ដោយសារ​ត្របែក​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
​២. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​ការពារ​ជំងឺ​ផ្សេងៗ​។ 
​៣. កាត់បន្ថយ​និង​ទប់ស្កាត់​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។​
​៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។​
​៥. ព្យាបាល​ជំងឺ​រាគរូស​។ 
៦. ជួយ​កុំឱ្យ​ឡើង​សម្ពាធ​ឈាម​។​
៧. រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​។​
៨. ទប់ស្កាត់​ជំងឺ​បេះដូង​។​
៩. ជួយ​បំបាត់​ការឈឺ​ធ្មេញ និង​ហើម​អញ្ចាញ​។​
​១០. ជួយ​ព្យាបាល​រាក់​ស៊ី​ធ្មេញ​។ 
១១. បណ្តេញ​ជាតិពុល​ពី​រាងកាយ​។ 
១២. ព្យាបាល​ដំបៅ​កន្ទួល​លើ​ស្បែក​ដោយ​ការ​លាបទឹក​ត្របែក​ពីលើ​។  
១៣. ទឹក​របស់​ស្លឹក​ត្របែក​អាចយ​កមក​ព្យាបាល​របួស​រ៉ាំរ៉ៃ និង បន្សាប​ពិសពស់​ចឹក​។ 
១៤. ជួយថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ​។ 
១៥. សំបក​ត្របែក​អាច​យកមក​ជម្រះ​ស្នាម​ប្រឡាក់​លើ​សម្លៀកបំពាក់បានទៀតផង​៕

adverise with khmeread