ធូបក្រអូបមានគុណវិបត្តិច្រើន តែយើងភាគច្រើនហឹតផ្សែងវាទាំងមិនបានដឹង

ប្រសិនបើអ្នកឧស្សាហ៍អុជធូបក្រអូប បន់ស្រន់ អ្នកប្រហែលត្រូវពិចារណាឡើងវិញ។ ខណៈដែលវាមានក្លិនក្រអូប និងធ្វើឱ្យអ្នកមានអារម្មណ៍ល្អ វាមិនមែនជាគំនិតល្អទេ ដែលអ្នកត្រូវមកហឹតក្លិនផ្សែងធូបនោះ។ ខាងក្រោមនេះ គឺជាហេតុដែលអ្នកមិនត្រូវហឹតផ្សែងធូប ឬនៅក្បែរផ្សែងធូបជាប់ជានិច្ចកាល។

១. វាធ្វើឱ្យពុលដល់កោសិកា ៖ នៅពេលក្លិនក្រអូបរបស់ធូបត្រូវបានដុត វាផលិតជាតិពុល និងសារធាតុគីមីក្នុងខ្យល់អាកាស ធ្វើឱ្យពុលខ្លាំងដល់កោសិកាអ្នក ថែមទាំងផ្លាស់ប្ដូរ DNA របស់អ្នក ដែលអាចនាំឱ្យកើតជំងឺផ្សេងៗដូចជាមហារីកជាដើម។

២. ប៉ះពាល់ដល់ផ្លូវដង្ហើម ៖ មនុស្សភាគច្រើនក្អក ឬកណ្ដាស់ នៅពេលដុតធូបក្រអូប ដោយសារតែសារធាតុគ្រោះថ្នាក់ក្នុងខ្យល់អាកាស។

៣. បង្កមហារីកសួត ៖ សារធាតុ Carcinogenic មានក្នុងធូបក្រអូប បង្កមហារីកសួត។

៤. ធ្វើឱ្យអ្នកកើតហឺតរើរោគសញ្ញា ឬប្រតិកម្មខ្លាំង ៖ ដូចការលើកឡើងខាងលើ វាផលិតផ្សែងពុល ដូច្នេះអ្នកកើតហឺតពិតជាគ្រោះថ្នាក់ណាស់ នៅពេលប៉ះពាល់ផ្សែងធូបក្រអូប។

៥. ទាក់ទងនឹងជំងឺស្បែក ៖ ប្រសិនបើអ្នកប្រតិកម្មជាមួយនឹងផ្សែងពុលក្នុងខ្យល់អាកាស ឱកាសផ្សែងធូបក្រអូបប៉ះពាល់អ្នកខ្ពស់ណាស់។ នៅពេលផ្សែងធូបត្រូវបានដុត ឱកាសវាបំលែកជាតិពុលអន្តរកម្មជាមួយនឹងស្បែកនឹងកើតឡើង ជាហេតុធ្វើឱ្យអាឡែរហ្ស៊ី និងកើតជំងឺស្បែក។

៦. ប៉ះពាល់ខ្លាំងចំពោះក្មេងៗនិងទារក ៖ ជម្រើសល្អបំផុតឱ្យក្មេងនៅឱ្យឆ្ងាយពីផ្សែងធូបក្រអូប ព្រោះវាបង្កមហារីកឈាម។

៧. ប៉ះពាល់សរសៃប្រសាទ ៖ ដុតធូបក្រអូប បង្កឱ្យមានកាបូនម៉ូណូអុកស៊ីត ប៉ះពាល់ដល់សរសៃប្រសាទខួរក្បាល ជាហេតុធ្វើឱ្យឆាប់ភ្លេច និងអសមត្ថភាពរៀនសូត្រ។

៨. ធ្វើឱ្យឈឺក្បាល ៖ កាបូនម៉ូណូអុកស៊ីដមានក្នុងធូបក៏ជាហេតុធ្វើឱ្យឈឺក្បាលដែរ។

៩. ជំងឺស្ទះសួតរ៉ាំរ៉ៃ ៖ ភាគច្រើនអ្នកដែលប៉ះពាល់ផ្សែងធូបក្រអូប កើតជំងឺស្ទះសួតរ៉ាំរ៉ៃ គឺជាស្ដ្រីភេទ។

១០. ប៉ះពាល់សរសៃឈាមបេះដូង ៖ យោងតាមការស្រាវជ្រាវ មនុស្ស ១២ ភាគរយស្លាប់ដោយសារជំងឺបេះដូង ១៩ ភាគរយដោយសារតែដាច់សរសៃឈាមខួរក្បាល និង ១០ ភាគរយកើតជំងឺសរសៃឈាមបេះដូង នោះដោយសារតែផ្សែងធូប៕

adverise with khmeread