ទណ្ឌិត៤២១រូប មានតែទណ្ឌិត៤៨រូបប៉ុណ្ណោះស្នើបន្ធូរបន្ថយទោស និងទណ្ឌិត១រូបស្នើលើកលែងទោសក្នុងឱកាសបុណ្យតាំងតុឆ្នាំ២០១៧

ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នាទីស្តីការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីគណៈកម្មការក្រសួងមហាផ្ទៃចំនួន៤មណ្ឌលអប់រំកែប្រែ និងពីគណៈកម្មការរាជធានីខេត្តចំនួន ១៩ ពន្ធនាគារ សម្រាប់ឱកាសបុណ្យតាំងតុ ឆ្នាំ២០១៧នេះ ។

ជាលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការថ្នាក់ជាតិសរុបទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន ៤២១ នាក់ (ស្ត្រី ៣៧ នាក់) មានតែទណ្ឌិតចំនួនសរុប ៤៩ រូបប៉ុណ្ណោះ ដែលត្រូវបានសម្រេចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឪកាសបុណ្យតាំងតុ ២០១៧នេះ ។

ក្នុងនោះរួមមាន ១.ទណ្ឌិតចំនួន១រូបប៉ណ្ណោះ បានសម្រេចស្នើសុំលើកលែងទោស លើសំណើលើកលែងទោសសរុប ៥៤ រូប និង២.ទណ្ឌិតចំនួន ៤៨ រូប (ស្ត្រី៤រូប) បានសម្រេចស្នើសុំបន្ធូរបន្ថយទោស លើសំណើសុំបន្ធូរបន្ថយទោសសរុប ៣៦៧ រូប៕

adverise with khmeread