រថយន្ត២គ្រឿងបើកបុកគ្នាពេញទំហឹងស្លាប់ម្នាក់ និងរបួស១១នាក់នៅផ្លូវជាតិលេខ៨

ត្បូងឃ្មុំ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៦ តុលា ២០១៧នេះ ត្រង់ចំណុចត្រពាំងព្រៃ និងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស១១នាក់។

​គ្រោះថ្នាក់នេះដែលបង្កឡើងដោយរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ២គ្រឿង​ (បុក ទល់មុខគ្នា) មូលហេតុជែងក្នុងស្ថានភាពគ្រោះថ្នាក់ដែលមាន១គ្រឿងពណ៌ស ពាក់ស្លាក លេខ 2A.0554 កំពង់ឆ្នាំងដឹកអ្នកដំណើរ១០នាក់មកពីភ្នំពេញឆ្ពោះទៅ ក្រែក។

​ចំណែករថយន្ត១គ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AM.7396 ភ្នំពេញ បានធ្វើដំណើរទៅភ្នំពេញ អ្នកបើកបរបានស្លាប់នៅនឹងកន្លែង និងអ្នករបួសបានបញ្ជូន ទៅកាន់មន្ទីរពេទ្យស្រុកពញាក្រែក។ ដោយឡែកអ្នករបួសធ្ងន់ ក៏ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពង់ចាម.... និងខ្លះទៀតកំពុងរកមធ្យោបាយបញ្ជូនទៅសង្រ្គោះនៅវៀតណាមទាំងវេលាយប់ថ្ងៃទី២៦ តុលានេះតែម្តង។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ង្វៀង វ៉ាន់កឿង អាយុ៣៨ឆ្នាំ ទីលំនៅ ក្រុងហាណូយប្រទេសវៀតណាមរងរបួសស្រាល, ២​.ឈ្មោះ ង្វៀង វ៉ាន់ហាយ អាយុ ៣៦ឆ្នាំ រស់នៅជាមួយគ្នាររងរបួសធ្ងន់ត្រូវបញ្ជូន ទៅមន្ទីរពេទ្យកំពង់ចាម និងកំពុងរៀបចំបញ្ជូនទៅប្រទេវៀតណាមដើម្បីសង្រ្គោះបន្ទាន់។

​ប៉ូលិសបន្តថា ចំនួនអ្នករបួស១១នាក់ធ្ងន់៧នាក់ស្រាល៤នាក់ក្នុងនោះមានជនជាតិវៀតណាម២នាក់។ ក្រៅពីនោះនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ។ ក្នុងករណីនេះប៉ូលិសចរាចរណ៍ខេត្ត និងស្រុកពញាក្រែកបាននិងចាត់ការតាមនីតិវិធី៕

adverise with khmeread