adverise with khmeread 1111

ជនជាតិភ្នង២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបង្ករបួសស្នាម

    មណ្ឌលគិរី ៖ ជនសង្ស័យជាជនជាតិភ្នង២នាក់ត្រូវបានប៉ូលិសក្រុងសែនមនោរម្យឃាត់ខ្លួននៅវេលាម៉ោង៩និង៣០ នាទីថ្ងៃទី១៥កុម្ភ:ឆ្នាំ២០១៦នៅចំណុចភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ពីបទប្រើហិង្សាដោយចេតនាវាយបុរសជនជាតិភ្នងម្នាក់ឲ្យរបួស ។
   ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះតេវ ខ្នា ភេទប្រុស អាយុ២២ ឆ្នាំជនជាតិព្នង រស់នៅភូមិ ឃុំកើតហេតុខាងលើរងរបួសស្រាល។
    ចំណែកជនបង្ក១-ឈ្មោះហុឹម វណ្ណ ប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ និង ២-ឈ្មោះព្យូញ សារី ប្រុស អាយុ២០ឆ្នាំ ជនជាតិ ភ្នង មុខរបរ កសិករ ទាំង០២នាក់រស់នៅភូមិពូតាង ឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕

adverise with khmeread

មតិយោបល់