សល់លុយពីជួសជុលម៉ូតូ ១ ម៉ឺនរៀលកើតជាជម្លោះជាមួយប្រពន្ធរត់ទៅចងកសម្លាប់ខ្លួន

កណ្តាល ៖ បុរសម្នាក់ឈ្លោះទាស់ជាមួយប្រពន្ធ សម្រេចចិត្តចងកធ្វើអត្តឃាតបណ្តាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ តុលា ២០១៧ វេលាម៉ោង៩ និង១០នាទីយប់ នៅចំណុចលើផ្ទះជនរងគ្រោះភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សួន លឿម ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឈើ័ទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល​ មុខរបរ​កសិករ។

​ប៉ូលិសបន្តថា នៅថ្ងៃទី២៥ តុលា ២១៧ វេលា​ម៉ោង៥ល្ងាច ជនរងគ្រោះមានទំនាស់ជាមួយប្រពន្ធឈ្មោះ ដា ណេ ពីរឿងប្រពន្ធឱ្យលុយយកម៉ូតូទៅធ្វើនៅសល់លុយ១០.០០០រៀល យកមកផ្ញើម្ដាយរបស់ខ្លួនឈ្មោះ ពេជ្រ សាមាក់ ហើយប្រពន្ធជនរងគ្រោះយកឈើជ្រុងវាយជនរងគ្រោះបណ្ដាលឱ្យបែក ក្បាលចំហៀងខាងឆ្វេង។

​នៅពេលនោះម្ដាយជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកអស់លុយ១ម៉ឺនរៀលរួចក៏យកជនរងគ្រោះត្រឡប់មកផ្ទះវិញ។.      

​លុះដល់ថ្ងៃទី២៦ តុលា ២០១៧ វេលាម៉ោង ៩ យប់ឈ្មោះ ស៊ន​ ស្រីនាង ភេទស្រី អាយុ ១៥ ឆ្នាំបានដើរមកប្រាប់ម្ដាយជនរងគ្រោះនៅផ្ទះថា "ខ្ញុំឃើញពូលឿមឈរអង្កុញជើង នៅលើផ្ទះបិទទ្វារជាប់"។

​ឮដូច្នេះម្ដាយជនរងគ្រោះក៏បានហើយឈ្មោះ បូ អ្នកជិតខាងឱ្យគោះទ្វារផ្ទះជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួននឹងក្រមាពណ៌ទឹកក្រូចលាយពណ៌ស្វាយ និងសជាប់និងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។

​ករណីនេះប៉ូលិសប៉ុស្តិ៍បានទទួលព័ត៌មានពីឈ្មោះ គង់ ខុំ ប្រជាជននៅភូមិឈឺទាល វេលាម៉ោង៩ និង១៩នាទីយប់ ហើយកម្លាំងជំនាញស្រុកបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងពេទ្យឃុំធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា៖ នៅលើខ្លួនសាកសពមានស្នាមរលាត់ស្បែកនៅលើបំពង់កទាំងសងខាង មានលាមកចេញតាមរន្ធគូទនិងមានវត្ថុរាវស ស្អិតជាប់និងចុងប្រដាប់ភេទ។

​តាមការសន្និដ្ឋានគ្រូពេទ្យឃុំ ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។ ចំពោះសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread