Mel B អះអាងថា ស្វាមីគឺលោក Stephen Belafonte បានបញ្ច្រកថ្នាំនិងធ្វើបាបនាងក្នុងជីវិតអាពាហ៍ពិពាហ៍រយៈពេល១០ឆ្នាំមកនេះ

តារាចម្រៀងស្រី Mel B អះអាងថា នាង​ត្រូវ​បាន​ស្វាមី​ចាប់បង្អកថ្នាំ​និង​ធ្វើ​បាប​ស្ទើរពេញជីវិតអាពាហ៍​ពិពាហ៍របស់នាងរយៈ​ពេល​១០​ឆ្នាំមកនេះ​។

អតី​ត​សមាជិក​ក្រុម Spice Girl ដែល​មាន​ឈ្មោះដើម Melanie Brown រូបនេះបាន​ចោទ​ប្រកាន់​លោក Stephen Belafonte បាន​ប្រព្រឹត្តិអំពើ​ហិង្សា​ក្នុងគ្រួសារ​ ខណៈ​ពួកគេ​កំពុង​ដំណើរ​ការបណ្តឹងលែងលះ​នៅ​តុលាការ​ក្នុងទីក្រុងឡូស​អែនជើឡេស។

ការវិវឌ្ឍ​ថ្មីបំផុត​នេះ គឺតុលាការ​ Los Angeles Superior Court ត្រូវ​បាន​ប្រាប់​កាល​ពីថ្ងៃពុធ​ថា នាង Mel B ត្រូវ​ស្វាមីបញ្ច្រកថ្នាំ​ញៀន។ Mel B ដែលជាចៅក្រម​ក្នុងកម្មវិធី Got Talent ផងដែរនោះ បានចោទប្រកាន់​ថា នាង​ត្រូវ​បាន​ស្វាមីធ្វើ​បាបស្ទើរតែទាំងស្រុងអំឡុងទំនាក់ទំនង​របស់ពួកគេ។

លោក Belafonte វ័យ៤២​ឆ្នាំ​រងការចោទប្រកាន់ថា ធ្វើបាន Mel B ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត។ ចំណែក​លោក Belafonte វិញ​បាន​អះអាងថា តារាចម្រៀងស្រីរូប​នេះ​មានបញ្ហា​ ដោយ​សារ សារធាតុ​កូកាអ៊ីននិង​ការញៀនស្រាខ្លាំង ដោយ​លោក​អះអាងថា នេះគឺជាបញ្ហាចម្បងនៅក្នុងជីវិតអាពាហ៍ពិពាហ៍​របស់​អ្នកទាំងពីរ។

លោកចោទ​ប្រកាន់​ផងដែរថា Mel B រស់នៅបែបស៊ីវីល័យនិងខ្ជះខ្ជាយ​ប្រាក់​កាក់​ ដែល​ធ្វើ​ឲ្យ​នាង​អស់ប្រាក់៣៩​លានដុល្លារ​រលីងគ្មានសល់​។ អ្នកទាំងពីរបានរៀបការ​នៅទីក្រុងឡាសវេហ្គាសកាលពីខែមិថុនាឆ្នាំ​២០០៧៕

adverise with khmeread