"មហាលាភម៉ាស្សា" បង្កប់សេវាផ្លូវភេទ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់នារី៨នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសនីយឯង ចាន់ កត្តិខុម ស្នងការរង និង លោកវរសេនីយត្រី ហេង ម៉ារាំង នាយផ្នែកប្រឆាំងការជួញដូរមនុស្ស ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា រង គុជ គឹមឡុង រួមនិងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានធ្វើការចុះបង្ក្រាបទីតាំងម៉ាស្សាកោលជប់ យីហោ មហាលាភ ដែលមានបង្កប់សេវាកម្មបំរើផ្លូវភេទ។

​ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៦ និង២នាទី ល្ងាចថ្ងៃទី២៦ តុលា ២០១៧ នៅចំណុចផ្ទះលេខ៤៣០ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែល មានម្ចាស់ឈ្មោះ ស្រីកា និងឃាត់ខ្លួននារីម៉ាស្សាចំនួន៧នាក់ សរុប៨នាក់ រួមនិងម្ចាស់ហាង រកឃើញស្រោមអានាម័យប្រើប្រាស់រួចមួយចំនួន។

​ចំណែកនារីម៉ាស្សា និងម្ចាស់ហាង ត្រូវបាននាំខ្លួននៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

adverise with khmeread