adverise with khmeread Untitled 1

ចាប់ខ្លួន​បុរស​មុខ​យ៉ាប់​ម្នាក់​ក្នុងករណី​ប៉ុនប៉ង​រំលោភ

     កណ្តាល​៖ បុរស​មុខ​យ៉ាប់​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦ ម៉ោង​១២​ថ្ងៃត្រង់​នៅ​ចំណុច​ទូល​ចាន់​ទឹក ស្ថិតក្នុង​ភូមិ​ព្រែ​កលោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បន្ទាប់ពី​ចាប់​កុមារី​អាយុ​៨​ឆ្នាំ​រំលោភ​តែ​មិនបាន​សម្រេច ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះរ​.​ធ​.​រ ភេទ​ស្រី អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រែ​កលោក ឃុំ ព្រែក​ស្តី ស្រុក​កោះធំ​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ កង ណូ ភេទ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​សព្វថ្ងៃ ដូច​ជនរងគ្រោះ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​យក​គោ​ទៅ​ឃ្វាល​នៅ​ចំណុច​ត្រពាំង​ធំ ក្នុង​បរិវេណ​ទួល​ចាន់​ទឹក ពេល​ចង​គោ​ហើយ​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​។​មួយសន្ទុះ ក៏ វិលត្រឡប់​ទៅ​កន្លែង​ចង​គោ​វិញ ពេលនោះ​ក៏បាន​ជួប​និង​ក្មេងស្រី​ខាងលើ កំពុង​នៅ​កន្លែង​នោះដែរ ឆ្លៀត​ក្នុងឱកាស​នេះ​ពេល​ស្ងាត់​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេងស្រី​នេះ​ប្រ​ស្រាតខោ ហើយ​ជនសង្ស័យ​បាន​ស្រាតខោ​របស់ខ្លួន ដោយបាន​ផ្តួល​ក្មេងស្រី​។​

   បន្ទាប់មក​ក៏​ឡើង​ជិះ​ពីលើ​បាន​យក​ពង​ដាក់​ពីលើ​យោនី និង​យកដៃ​ខ្ទប់មាត់​ក្មេង កុំ​ឲ្យ​ស្រែក ប៉ុន្តែ​ក្មេង​នេះ​បាន​រើ​បម្រាស់​ស្រែក​យ៉ាងខ្លាំង ។​ពេលនោះ​មានឈ្មោះ​នាថ​ភេទ​ស្រី​ដែលជា​ប្រជាពលរដ្ឋ​នៅក្បែរ​នោះដែរ​បានមក​ម​ក​ទាន់ ពេលនោះ​ជនសង្ស័យ​ក៏បាន​ផ្អាក​សកម្មភាព​តែម្តង​។​

    ចំពោះ​ករណីនេះ​ក្រោយពេល​ទទួល បាន​បណ្តឹង​តាម​ទូរ​សព្ទ័​ព​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​នាំខ្លួន​ជនសង្ស័យ​ម​មកកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ដើម្បី​សាកសួរ​និង​បញ្ជូនបន្ត មកកាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​នីតិវិធី ៕


adverise with khmeread

មតិយោបល់