ដុតធូបថ្ងៃសីលបង្កជាអគ្គិភ័យឆេះផ្ទះសមត្ថកិច្ចពន្លត់ទាន់ពេល

ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយកើតឡើងនៅផ្ទះលេខ២៨១ ស្ថិតតាមបណ្តោយផ្លូវ លេខ៣៧១ ក្រុមទី៣ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ តុលា ២០១៧។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ អ៊ុំ ហឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះមូលហេតុឆេះភ្លើងធូប។ ប្រភេទសំណង់ផ្ទះដែលឆេះ ថ្មបេតុងប្រក់ស័ង្កសី ទំហំ4mx12m។

គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យឆេះខូចខាតឆេះគ្រែគេងអស់ចំនួន១គ្រែ ឆេះសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់មួយចំនួនតូច និងពុំបានបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ភ្លាមនោះរថយន្តប៉ូលិសការិយាល័យពន្លត់អគ្គិភ័យចំនួន៥គ្រឿង ប្រើប្រាស់ទឹក អស់២រថយន្ត ស្មើនឹង៨ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង១១ និង៤៥នាទីព្រឹក នាថ្ងៃដដែល៕

adverise with khmeread