តោះទៅស្តាប់ បទចម្រៀង Original Song របស់ អេឡិច ចាន់ត្រាបន្តិចមើល !

ដោយ-ខ្មែររីដ
ភ្នំពេញ-មកពីប្រទេសបារាំងមិនទាន់បាត់ហត់ផង អេឡិច ចាន់ត្រា ប្រកាសក្តែងៗថា ខ្លួនមមាញឹកខ្លាំងស្ទើររកពេលសម្រាកគ្មាន ខណៈមកដល់ភ្លាមការងារគដូចភ្នំ ជាពិសេសគឺកុងត្រាជាមួយនឹងឱកាសចេញច្រៀង កម្មវិធីប្រពៃណីជាតិខ្មែរ បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលខិតចូលមកដល់នាពេលខាងមុខនេះហើយ។

មិនត្រឹមតែការចេញច្រៀងនៅតាមខនសឺត ក្នុងពិធីបុណ្យ អេឡិច ក៏បានបង្ហាញចំណីអារម្មណ៍មួយទៀត តាមរយៈបទចម្រៀង អន្លង់អន្លោច ដែលបានចាប់ដៃគូជាមួយនឹង បុរសសង្ហា ទីម ក្នុងការបង្ហាញបទចម្រៀង Original “ហេលហាល” នូវ Official Audio ដែល អេឡិច ចាន់ត្រា សង្ឃឹមថា នឹងមានអ្នកគាំទ្រច្រើនគ្រាដែល អ្នកនិយមស្តាប់បទចម្រៀងគ្រប់រូប តែងតែទទូចចង់បាន នូវស្នាដៃនិពន្ធថ្មី បែបនេះ។

តោះទៅស្តាប់បទចម្រៀង Original Song បទ “ហេលហាល” របស់អេឡិច ចាន់ត្រា និង ទីម បន្តិចទៅមើលថាពិរោះជក់ចិត្តអត់?

 

adverise with khmeread