រំលោភបូក ៥ នាក់សម្រេចបាន ២ លើកទើបប្តឹងប៉ូលិស, ចាប់បាន ២ នាក់នៅសល់ ៣ នាក់

​កណ្តាល ៖ បានស្គាល់គ្នាផ្តើមស្នេហាតាមប្រព័ន្ធទូរស័ព្ទលទ្ធផលខាងស្រីត្រូវបាន បុរសជាសង្សារនាំគូកនរំលោភបូក៥នាក់ លុះព្រឹកឡើងនារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន២នាក់ ក្នុងចំណោម៥នាក់កាលថ្ងៃទី​២៦ តុលា ២០១៧ វេលាម៉ោង ៥ល្ងាចនៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ខ.ត ភេទ​ស្រី អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

​ចំណែកជនសង្ស័យ ០៥ នាក់៖ ១.ឈ្មោះ ឡូ សិលា ហៅ ពៅ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន), ២.ឈ្មោះ ថុន ឈុនលី ភេ​ទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកគ្រឿងសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។

​ចំណែកជនសង្ស័យទី៣.ឈ្មោះ សេង នៅ ហៅ ណាក់ ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន), ៤.ឈ្មោះ ព្រិល ម៉ូ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន) និង៥.ឈ្មោះ ទូច រត្ន័ ហៅ វៃ ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។

​ប៉ូលិសបន្តថា រយៈពេលមួយខែមកហើយ ជនរងគ្រោះបានចេញពីផ្ទះមកលេងមិត្តភក្តិនៅភ្នំពេញ​។ ក្រោយមកជនរងគ្រោះបានស្គាល់ជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ តាមរយៈទូរស័ព្ទ។

​នៅថ្ងៃទី​២១ តុលា ២០១៧ ម៉ោង ៥ល្ងាចជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ និងឈ្មោះ ឡូ សិលា ហៅ ពៅ បានជិះម៉ូតូទៅឌុបជនរងគ្រោះ នៅម្តុំហ្គារ៉ាសសាំងតេលាស្ទឹងមានជ័យ រាជធានីភ្នំពេញ យកមកដាក់នៅផ្ទះគ្មានមនុស្សនៅ​ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល​។

​បន្ទាប់មកជនសង្ស័យទាំង ០៥ នាក់ រួមទាំងជនរងគ្រោះ នាំគ្នាប្រើប្រាស់គ្រឿងញៀន​។ ពេលប្រើប្រាស់គ្រឿងញៀនហើយជនសង្ស័យឈ្មោះ សេង នៅ ហៅ ណាក់ បានចាប់ផ្តើមរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ។

​ពេលរំលោភបានសម្រេចហើយ ជនសង្ស័យឈ្មោះ ឡូ សិលា ហៅ ពៅ, ឈ្មោះ ថុន ឈុនលី, ឈ្មោះ ទូច រ័ត្ន និងឈ្មោះ ព្រិល ម៉ូ បានរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបន្តបន្ទាប់រហូតបានសម្រេចទាំងអស់គ្នា។

​លុះនៅថ្ងៃទី​២២ តុលា ២០១៧ ម៉ោង ៩យប់ជនសង្ស័យទាំង ០៥នាក់ បានរំលោភទៅលើជនរងគ្រោះម្តងទៀតបានសម្រេចទាំង ០៥នាក់​។ ដល់ថ្ងៃទី​២៦ តុលា ២០១៧ ម៉ោង ៥ល្ងាច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកតាកូវ រួចកម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ គឺឈ្មោះ ឡូ សិលា ហៅ ពៅ និងឈ្មោះ ថុន ឈុនលី បញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាម នីតិវិធី៕

adverise with khmeread