2 w 985 c 0.bild

Joel Matip បដិសេធ​សំណើ​របស់ Schalke ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម​នា​រដូវក្តៅ​ខាងមុខនេះ​

​ក្រុម​ហង្ស​ក្រហម Liverpool បានប្រកាសថា​ខ្សែការពារ Joel Matip នឹង​ចូល​រូ​ម​ជាមួយ​ក្លឹប ដោយ​ធ្វើការ​ផ្ទេរ​ចេញពី Schalke នា​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​កីឡាករ​សញ្ជាតិ​កា​មេ​រូ​ន​រូបនេះ​នឹងធ្វើ​ការចាកចេញ​ពី​ទឹកដី​អាល្លឺម៉ង់​ក្នុង​កិច្ចព្រមព្រៀង​ដែល​គ្មាន​តម្លៃ​ខ្លួន​មួយ ពេលដែល​កុងត្រា​បច្ចុប្បន្ន​របស់គាត់​ជាមួយ​ក្រុម​ដែល​មកពី​ក្របខ័ណ្ឌ Bundesliga នេះ​ត្រូវ​ផុតកំណត់​នា​រដូវក្តៅ​ខាងមុខនេះ​។ ហើយ​យោងតាម​សេចក្តីរាយការណ៍​នានា​បានបញ្ជាក់​ថា​គាត់​នឹង​ត្រៀមខ្លួន​ទទួលយក​កិច្ចសន្យា​រយៈ ៤ ឆ្នាំ​ដើម្បី​ស្នាក់អាស្រ័យ​ក្នុង​ទឹកដី Anfield​។​

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​គេហទំព័រ​ផ្ទាល់​របស់​ក្លឹប​អាល្លឺម៉ង់​មួយ​នេះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់ថា Schalke បាន​ទទួលស្គាល់ថា​ការខិតខំ​ព្យាយាម​ប្រឹងប្រែង​បញ្ចុះបញ្ចូល​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ​ឱ្យ​បន្ត​ស្នាក់អាស្រ័យ​ជាមួយ​ក្លឹប​គឺ​មិន​ទទួលបាន​ផល​វិជ្ជមាន​អ្វីមួយ​នោះឡើយ​៕

ប្រភព៖ dailymail

មតិយោបល់