កំពុងធ្វើការក្រុមហ៊ុនសុខៗ, ទិញថ្នាំញៀនយកទៅលក់ ត្រូវប៉ូលិសចាប់ខ្លួន

​កណ្តាល ៖ ប៉ូលិសស្រុកល្វាឯមបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន១កញ្ចប់ត្រូវបានដកហូត នាថ្ងៃទី២៦ តុលា ២០១៧ ម៉ោង១០យប់ នៅចំណុច ផ្លូវមុខប៉ុស្តិ៍អរិយក្សត្រ ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថង រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់តូច, ទូរសព្ទ័ ០២គ្រឿង ម៉ាក ១.២៨០ ចំនួន ០១គ្រឿង និង ម៉ាក Sumsung ពណ៌ខ្មៅចំនួន ០១គ្រឿង, ម៉ូតូ C125 ស៊េរី 016 ស្លាកលេខ ភ្នំពេញ 1DC-5117 ចំនួន ០១គ្រឿង។

​ប៉ូលិសបន្តថា ក្រោយពីបានតាមដាន និងដាក់កម្លាំងដើម្បីឃ្លាំមើលសកម្មភាព មុខសញ្ញាហើយកម្លាំងប៉ូលិសបានផ្តល់ព័ត៌មាននៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើកម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ធ្វើការពួនស្ទាក់ឃ្លាំមើលមុខសញ្ញាក៏បានឃើញមុខសញ្ញាឆ្លងកាត់ចំណុចកើតហេតុ។

​ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានហៅ ដើម្បីឃាត់ត្រួតពិនិត្យឆែកឆេរជនសង្ស័យឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូច។ ជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread