អ្នកស្រាវជ្រាវអង់គ្លេស និង ហូឡង់ អះអាងថា ពិសាជាតិអាល់កុលល្មមៗ ជួយឱ្យនិយាយភាសាបរទេសស្ទាត់ជំនាញ!

ជាតិអាល់កុល ពិសាល្មមៗ វាជួយអ្នកកាន់តែស្ទាត់ជំនាញ នៅពេលនិយាយភាសាបរទេសមួយ។ នេះបើយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវអង់គ្លេស និងហូឡង់។

ជាតិអាល់កុលអាចនឹងផ្តល់អត្ថប្រយោជន៍ទៅនរណាម្នាក់ ដែលចេះភាសាស្រាប់មួយ មិនថាជប៉ុន ហូឡង់ អាល្លឺម៉ង់ បារាំង ឬអង់គ្លេសទេ។

ស្រាមួយកែវអាចបន្ថយការរារាំងរបស់អ្នក ដែលអាចជួយអ្នកឱ្យយកឈ្នះឧបសគ្គដូចជាអារម្មណ៍ភ័យខ្លាចនៅពេលនិយាយទៅកាន់មនុស្សឬក៏ការស្ទាក់ស្ទើរ។

នោះដោយសារតែ ពិសាក្នុងកម្រិតល្មម ប៉ុន្ដែប្រសិនបើអ្នកផឹកមុជ ជាតិអាល់កុលអាចផ្ដល់លទ្ធផលអវិជ្ជមានដល់អ្នក ជាពិសេសការចងចាំ និងការផ្ដោតអារម្មណ៍ និងនិយាយអ្វីក៏មិនច្បាស់ដែរ។

ការសិក្សាធ្វើឡើងដោយអ្នកស្រាវជ្រាវជនជាតិ អង់គ្លេស និងហូឡង់ នៅសាកលវិទ្យាល័យ Maastricht University ប្រទេសហូឡង់ ចេញផ្សាយនៅលើទស្សនាវដ្ដី Journal of Psychopharmacology៕

adverise with khmeread