adverise with khmeread Untitled 1

កសិករចិនម្នាក់ចំណាយពេល១០ឆ្នាំ ដើម្បីសង់ផ្ទះដីឥដ្ឋកម្ពស់ប្រាំពីរជាន់

          ទីបំផុតកសិករ​ចិន​ម្នាក់​បាន​បញ្ចប់​​ការសាងសង់​ផ្ទះ​កម្ពស់​៧​ជាន់​​ដែល​ធ្វើ​ពី​ភក់​និង​ឈើ បន្ទាប់ពី​ខិតខំ​ប្រឹងប្រែង​ទាំង​លំបាក​អស់​រយៈ​​ពេល​១០ឆ្នាំ។​​

          លោក​ Hu Guangzhou អាយុ​៥៥​ឆ្នាំ​​បាន​និយាយថា ​សំណង់​ដែល​មើល​ទៅដូចជា​មិន​មាំនិង​រកកល​នឹងបាក់​នេះ​ស្ថិតក្នុង​ខេត្ត​សានតុង​ ត្រូវ​បាន​កសាង​ឡើង ដើម្បីធ្វើ​ជា​ផ្ទះសម្រាប់ពេល​ដែល​លោក​និង​បងប្អូន​ប្រុស​ពីរ​នាក់​ទៀត​ចូល​និវត្ត។ គួរឲ្យ​ស្តាយ​ បងប្អូនប្រុស​របស់លោក Hu បាន​ស្លាប់​កាល​ពី​១០​ឆ្នាំមុន​ ប៉ុន្តែ​លោក​នៅតែ​មានៈ​ថា ពួកគេមិនទាន់​ស្លាប់​ ហើយ​នឹងត្រឡប់​មក​រស់​នៅ​ជា​មួយ​គាត់​វិញ​ ដោយ​សារតែ​ផ្ទះនេះត្រូវ​បាន​សាងសង់រួចរាល់។

          លោក ហ៊ូ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ចិន​ពណ៌នាថា មាន​“បុគ្គលិក​លក្ខណៈ​ប្រែប្រួល”​ ដែល​គេបាន​ហៅ​ម្យ៉ាងទៀត​ថា មាន​បញ្ហា​ផ្លូវចិត្ត។ អាជ្ញាធរទទួល​ខុស ត្រូវ​ផ្នែក​សាងសង់លំនៅដ្ឋាន​បាន​ចំណាយ​ពេល​១០​ឆ្នាំ​កន្លងទៅ ដើម្បីតវ៉ាមិន​ឲ្យ​លោក Hu សាងសង់​សំណង់នេះទេ ប៉ុន្តែពួកគេក៏​គ្មាន​បំ​ណង​វាយ​កម្ទេចផ្ទះនេះ ចោលដែរ។

          វត្ថុធាតុដើ​ម​ចម្បង​សម្រាប់​ការសាងសង់​គឺដីឥដ្ឋ​ ប៉ុន្តែ​លោក​ស្វែង​រក​និង​ប្រើ​ប្រាស់​បន្ទះថ្ម​​មួយចំនួនតូច ដើម្បី​ធ្វើ​ជា​គ្រឹះ​ផងដែរ។ លោក Hu បាន​ចំណាយ​ពេល​ប្រាំឆ្នាំ​ដើម្បី​សង់គ្រឹះខាងក្រោម​ និង​បាន​ចំ​ណាយពេល​បីឆ្នាំបន្ថែមទៀត​ដើ ម្បី​សង់ជាន់​បន្ត​បន្ទាប់។ បើទោះបីជា​លោកអះអាង​ថា ឥឡូវសំណង់​នេះ​រួចរាល់ សម្រាប់​​ការ​វិលត្រឡប់​របស់​បងប្អូន​ប្រុសលោក​ក៏​ដោយ ក៏​លោក Hu នៅបន្ត​កែលម្អ​ផ្ទះ​ដ៏ចម្លែក​នេះ​បន្ថែមទៀតដែរ។

          សំណង់​ដីឥដ្ឋ​នេះ​ បាន​ក្លាយជា​ប្រធាន​បទ​ដ៏​ចាប់អារម្មណ៍​របស់​បណ្តាញ​សង្គម​ Weibo របស់​ចិន​ ហើយ​ក៏មានអ្នក​ប្រដូច​សំណង់នេះទៅ​នឹង​ប្រសាទ Howl`s Moving Castle របស់​ជប៉ុន។

          ចំណែក​អ្នក​ខ្លះ​ទៀត​បាន​អះអាងថា​ ផ្ទះនេះគឺជា​ស្នាដៃ​ឯក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់