Idol ស្រស់ស្អាតម្នាក់ក្នុងក្រុមចម្រៀង SPICA ដែលទើបតែរំលាយក្រុមចោលថ្មីៗនេះ ធ្លាក់ខ្លួនធ្វើការជាអ្នកដឹកភេសជ្ជៈដើម្បីចិញ្ចឹមក្រពះ

នៅក្នុងកិច្ចសម្ភាសន៍មួយនៃកម្មវិធីការចាប់ផ្ដើមឡើងវិញរបស់ Idol ថ្មីរបស់ទូរទស្សន៍ KBS សមាជិកក្រុម SPICA នាង Jiwon បានលាតត្រដាងថា នាងកំពុងធ្វើការងារជាអ្នកដឹកជញ្ចូនទឹកផ្លែឈើចែកចាយឱ្យអតិថិជនដើម្បីចិញ្ចឹមក្រពះ។

នាងបកស្រាយថា នាងគ្មានអ្វីត្រូវត្រឡប់មកវិញទេ បន្ទាប់ពីក្រុម SPICA បែកបាក់ក្នុងឆ្នាំ ២០១៦ នៅពេលកុងត្រាត្រូវបានបញ្ចប់។

នាងបានជ្រើសរើសយកការងារមួយដើម្បីចិញ្ចឹមជីវិត ប៉ុន្ដែវាមិនងាយស្រួលដូចនាងគិតនោះឡើយ។ Jiwon មានបញ្ហាក្នុងការរកចំណូលជាមួយនឹងការងារដឹកជញ្ចូន រហូតដល់តែនាងបានឮអំពីក្រុម The Unit និងសម្រេចចិត្តសាកល្បងវា។

ជាមួយនឹងការលើកទឹកចិត្តពីគ្រួសារ និងមិត្តភក្តិ នាងបានផ្តល់នូវការសាកល្បងច្រៀងសាកសំឡេង។ ជាការពិតនាងបានជាប់ក្នុងតេស្ដនោះ និងទទួលបានឱកាសទីពីរដើម្បីជោគជ័យក្នុងវិស័យសិល្បៈនេះជាថ្មី៕


adverise with khmeread