adverise with khmeread West and mark

បន្ទាប់ពីជាប់បំណុល៥៣លានដុល្លារ Kanye West បានសុំប្រាក់ពីស្ថាបនិក Facebook ១ពាន់លានដុល្លារដោយបើកចំហរ

          Kanye West ត្រូវ​បាន​គេទទួល​ស្គាល់ថា ជា​កំពូល​តារា​ចម្រៀង​រ៉ក់​​ ប៉ុន្តែ​វាហាក់ដូចជា​ថា គណនី​ធានាគារបស់​គាត់​បែរជា​បង្ហាញនូវរឿង​រ៉ាវ​ផ្សេងពីនេះ​ទៅវិញ។

          ដោយ​សារតែ​នៅ​ថ្ងៃច័ន្ទនេះ Kanye មិនត្រឹម​តែ​សារ​ភាព​ថា លោក​ជំពាក់​ប្រាក់​គេ​៥៣​លាន​ដុល្លារនោះទេ ប៉ុន្តែ​លោក​ថែមទាំង​បាន​សរសេរ​សារ​ផ្ញើ​ទៅ​ស្ថាបនិក​បណ្តាញសង្គម​ហ្វេសប៊ុក Mark Zuckerberg ដើម្បីសុំប្រាក់​រហូតដល់​១ពាន់​លាន​ដុល្លារឯណោះ។ ប៉ុន្តែ​តារាចម្រៀង​រែប​វ័យ​៣៨​ឆ្នាំរូបនេះ​មិន​បាន​ទូរ​ស័ព្ទ​ទៅកាន់​ Mark Zuckerberg ឬរៀបចំជំនួប​បែប​អាជីវកម្ម​ណាមួយ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​អង្វរ​សុំ​ប្រាក់​តាម​រយៈ​ការសរសេរ​នៅ​លើ​បណ្តាញ​សង្គម​ទ្វីតធើ​ទៅ​វិញ។

          តារា​ចម្រៀង​រូបនេះ​បាន​ត្អូញត្អែរ​ប្រាប់អ្នក​គាំទ្រ​១៨​លាន​នាក់​របស់​ខ្លួន​ថា លោក​វាន់​ក​ ហើយ​បាន​ងាក​មកបណ្តាញសង្គម​របស់លោក​ ដើម្បីអំពាវ​នាវ​ទៅ​  Mark Zuckerberg វ័យ​៣១​ឆ្នាំ ឲ្យ​វិនិយោគ​លើ​គំនិត​របស់​លោក។

          វ៉េស សរសេរថា “​ខ្ញុំសរសេរទៅ​ប្អូនប្រុស​ ខណៈ​ខ្ញុំនៅ​ជំពាក់​ប្រាក់​គេ​៥៣​លាន​ដុល្លារ​។ សូម​ព្រះជួយឲ្យ​យើង​អាចដោះស្រាយបញ្ហានេះ។ នេះគឺជា​ទឹក​ចិត្ត​ពិតរបស់ខ្ញុំ”។ មិនត្រឹមតែប៉ុណ្ណោះទេ Kanye បានបន្តអង្វរនិងអំពាវនាវឲ្យ​អ្នក​គាំ​ទ្រ​របស់​លោក​ជួយ​បង្ខំ Mark Zuckerberg ដែល​មាន​ប្រាក់​ប្រហែល​៤៤,៦​ពាន់​លាន​ដុល្លារនោះ ​​ឲ្យ​ចំណាយ​ប្រាក់​ខ្លះដល់​លោក​។

            ក្រោយម​ក Kanye ចាប់ផ្តើម​ខក​ចិត្ត​ ហើយ​សរសេរបន្តថា “​Mark ខ្ញុំសំណូ ម​ពរជា​សាធារណៈឲ្យ​អ្នក​ជួយ​ខ្ញុំ។ រឿងល្អមួយក្នុង​ចំណោម​រឿង​ល្អ​ដែល​អ្នក​អាចធ្វើ​បាន​គឺជួយ​ខ្ញុំ​នៅ​ពេល​ខ្ញុំខ្វះខាត​ ខ្ញុំ​នឹង​គោរពអ្នក​ជារៀងរហូត​ ហើយ​ពិភព​លោកនឹង​ស្រឡាញ់​អ្នក​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់