adverise with khmeread 1

ឡាន​ដឹកទំនិញ​ពី​ប្រទេស​វៀតណាម​បើក​ធ្លាក់​រណ្តៅ​ការដ្ឋាន

    កណ្តាល ៖ រថយន្ត​ដឹក​គ្រឿង​ជ័រ ពី​ប្រទេស​វៀតណាម មកកាន់​ទីផ្សារ​នានា នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​អ្នកបើកបរ​ងងុយដេក​ងោក​មួយភាំង ជ្រុល​ធ្លាក់​រណ្តៅ​ការដ្ឋាន ផ្លូវជាតិ​លេខ​២១​បេ ដែល​ក​ក្រុមហ៊ុន​កំពុង​ស្ថាបនា ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ​រងរបួស​ស្រាល​។​

     គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាល​ម៉ោង​ជិត​៥​ភ្លឺ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ មុខ​ទីបញ្ជាការដ្ឋាន​សឹក​រង​ព្រែក​ឫស្សី ភូមិ​ព្រែក​ឫស្សី សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

     ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ធ្លាក់​រណ្តៅ​ការដ្ឋាន នោះ​ម៉ាក​សាំង​យ៉ុង ពណ៌​លឿង​ពាក់​ស្លាក​លេខ កណ្តាល 2A-6816 អ្នកបើកបរ​មិនទាន់​ស្គាល់ឈ្មោះ ។​

     ប្រភព​បន្តថា ដំបូង​គេ​ឃើញ រថយន្ត​ខាងលើ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង​ចូលទៅ​រាជធានី​ភ្នំពេញ ។​លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ចុះឡើង​ពេញ​ផ្លូវ រួច​ក៏​ជ្រុល​ធ្លាក់ចូល​រណ្តៅ​ការដ្ឋាន ចាក់​ទំនិញ​ចោល​នៅក្នុង​រណ្តៅ​នោះ​សុទ្ធតែ​គ្រឿង​ជ័រ ។​

    ចំណែក​អ្នកបើកបរ បាន​លូន​ចេញ​មកពី​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ ។​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន ហៅ​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕​

adverise with khmeread

មតិយោបល់