adverise with khmeread Article 3447926 313cb1bc00000578 172 636x398

PSG ផ្ទុះ​សង្គ្រាម​ផ្ទៃក្នុង​មុន​ជំនួប​ជាមួយ Chelsea យប់​នេះ​ខណៈ​កីឡាករ Serge Aurier ចោទ​គ្រូបង្វឹក​ថា​រួមភេទ​ជាមួយ Zlatan

​លោក Laurent Blanc បានធ្វើការ​ឆ្លើយតប​ទាំង​ឈឺចាប់​ទៅកាន់​កីឡាករ​ខ្សែការពារ​សញ្ជាតិ​កូត​ឌី​វ័រ Serge Aurier ដែល​បាន​ប្រមាថ​អ្នកចាត់ការ​ទូទៅ​ក្រុម​ខ្លួន Paris Saint-Germain ថា​បំបង់បាយ និង​រួមភេទ​ជាមួយ Zlatan Ibrahimovic នា​អំឡុង​ការផ្តល់​សំណួរចម្លើយ​មួយ​តាម Online​។​

​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ក៏បាន​ចាត់ទុក​អាកប្បកិរិយា​ក្រអឺតក្រទម​របស់ Aurier ថា "​គួរឱ្យ​អាណិត​" និង​បាន​ចាត់ទុកថា​ជា​អំពើ​មួយ​បំផ្លាញ​ដល់​ក្លឹប​នៅមុន​ជំនួប​ដ៏​សំខាន់​ជាមួយ Chelsea ក្នុងការ​ប្រកួត Champions League នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។​

​អ្នកចាត់ការ​រូបនេះ​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា រូបលោក​ស្តាយក្រោយ​ណាស់​ដែល​បាន​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​មកលេង​ឱ្យ​ក្លឹប​យក្ស​របស់​បារាំង​មួយ​នេះ​។

​រឿងនេះ​កើតឡើង​ដោយសារ​កីឡាករ Serge Aurier បាន​បង្ហោះ​វីដេអូ​មួយ​ចំអក​ឱ្យ​គ្រូបង្វឹក​ខ្លួនឯង​ថា "​បំបង់បាយ​" និង​ថា​ជា​មនុស្ស​ស្រឡាញ់​ប្រុស​ដូចគ្នា​ហើយ​ថែមទាំង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​កីឡាករ Zlatan Ibrahimovic ទៀតផង​។

​ក្រោយ​ឧបទ្ទវ​ហេតុនេះ Aurier ត្រូវបាន​ក្លឹប​បញ្ឈរជើង​ពី​ការប្រកួត​ទាំង​ក្នុង​លី​ក និង​ជំនួប Champions League ជាមួយ Chelsea នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​។

​ទាក់ទង​នឹង​បញ្ហា​នេះ​លោក Blanc បាន​និយាយថា "​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​សេរីភាព​ក្នុង​ការគិត​នូវ​អ្វីដែល​យើង​ចង់​គិត និង​មានមតិ​យោបល់​ផ្ទាល់ខ្លួន ប៉ុន្តែ​ចំពោះ​ក្មេងប្រុស​ម្នាក់នេះ ដែល​កាលពី​ពីរ​ឆ្នាំមុន ខ្ញុំ​បាន​តាំងចិត្ត​ធ្វើឱ្យ​រូបគេ​មក​ទីក្រុង​ប៉ារីស​ឱ្យ​ទាល់តែ​បាន ហើយ​ឥឡូវ​មើលចុះ​ខ្ញុំ​ទទួលបាន​អ្វី​ពី​រូបគេ​។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​គាត់​ណាស់​។ គាត់​បានដាក់​ពិន័យ​ខ្លួនឯង​។ គាត់​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត CL វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​គួរតែ​ទៅ​ដេក​ផ្ទះ​ល្អ​ជាង បើ​គ្មានអ្វី​ត្រូវធ្វើ​ទេនោះ​"៕  

 

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់