adverise with khmeread 1

Ibrahimovic ថា​ការប្រកួត​ជាមួយ Chelsea យប់​នេះ​នឹង​បាត់បង់​គុណភាព​ខ្លះ​ចាប់តាំងពី​លោក Mourinho ចាកចេញ​

​ក្រុម​អ្នកមាន Paris Saint-Germain នឹងត្រូវ​ប៉ះ​ក្រុម​សេដ្ឋី​ប្រេង​រុស្ស៊ី Chelsea ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ទទួលស្គាល់ថា គូសត្រូវ​ស៊ីសាច់ហុតឈាម​មួយគូ​នេះ​នឹងមិន​ដូច​ពីមុន​ឡើយ ប្រសិនបើ​គ្មាន​លោក Jose Mourinho​។​

​ក្រុម​ទាំងពីរ​នេះ​បាន​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ក្របខ័ណ្ឌ​នេះ​ចំនួន​ពីរ​រដូវ​កាល​មកហើយ​ជាមួយ​លោក Mourinho ដឹកនាំ​ក្រុម​តោ​ខៀវ​។​

​ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​មួយ​នេះ​នៅតែ​មិនទាន់មាន​ក្រុម​ណា​បំបាក់​នៅឡើយ​ទេ​ចាប់តាំងពី​លោក Guus Hiddink ចូលមក​ជំនួស​លោក Mourinho កាលពី​ខែធ្នូ ប៉ុន្តែ Ibrahimovic ជឿថា​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ​នឹង​បាត់បង់​គុណភាព​ខ្លះៗ​ចាប់តាំងពី​អវត្តមាន​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​

​កីឡាករ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​គិតថា អ្នក​រាល់គ្នា​ច្បាស់​ជា​នឹក​លោក Mourinho នៅក្នុង​ការប្រកួត​នេះហើយ ប៉ុន្តែ​ខ្ញុំ​ជឿថា គាត់​នឹង​ត្រឡប់មកវិញ​ឆាប់ៗ​នេះ​នៅក្នុង​ពិភព​បាល់ទាត់ ហើយ​បើ​អ្នកមាន​ភាព​អត់ធ្មត់​បន្តិច​នោះ អ្នកនឹង​ឃើញ​គាត់​ដឹកនាំ​ក្រុម​ផ្សេង​ជាក់​ជាមិនខាន​"​។​

"​តើ​ខ្ញុំ​ភ្ញាក់ផ្អើល​ទេ​នៅពេលដែល​ដឹងថា​គាត់​ត្រូវបាន​បណ្តេញចេញ​? ខ្ញុំ​អត់​ដឹង​ទេ​! អ្វីៗ​គឺ​ស្ថិតនៅលើ​លទ្ធផល ហើយ​វា​ជា​ផ្នែក​ដ៏​អាក្រក់​របស់​បាល់ទាត់​។ នៅពេលដែល​អ្នកធ្វើ​មិនបាន​ល្អ អ្នកនឹង​ទទួលទោស ហើយ​គ្រូបង្វឹក​ជា​អ្នក​រងកម្ម​ច្រើនជាងគេ​។ ពួកយើង​មិនត្រូវ​បាន​បណ្តេញ​ដូច​គ្រូបង្វឹក​នោះទេ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់