ស្បែកជើងកែងចោតមួយគូនេះមានតម្លៃត្រឹម ១៥ លានដុល្លារ! មហាសេដ្ឋីទើបហ៊ានរំពៃ

អ្នករចនាជនជាតិអង់គ្លេស Debbie Wingham បានបង្ហាញស្បែកជើងថ្លៃជាងគេលើពិភពលោកមួយគូ។ ស្បែកជើងកែងចោត គឺបិទក្រដាសមាសជាមួយនឹងលោហៈនិងថ្មដ៏កម្រ ហើយជាលទ្ធផលធ្វើឱ្យវាមានតម្លៃរហូតដល់ទៅ ១៥ លានដុល្លារ។

នាង Wingham គឺជាជនល្បីខាងបង្កើតវត្ថុមានតម្លៃ និងបានធ្វើវាឱ្យតារាល្បីៗ សែរាជវង្ស និងអ្នកមានស្ដុកស្ដុមជាយូរមកហើយ។ នាងត្រូវបានគេស្គាល់សម្រាប់ការប្រកបរបរលើសម្លៀកបំពាក់ អាវផាយដាំត្បូង ដែលមានរហូតដល់ទៅ ២០០០ ត្បូង រួមទាំងត្បូងក្រហមថ្លៃជាងគេលើលោកផងដែរ។ Wingham ក៏មានក្រុមហ៊ុនលក់នំបុ័ងផ្ទាល់ខ្លួនឈ្មោះថា Couture to Cakes និងផលិតនំដាំត្បូងតម្លៃ ៦៤ លានដល់ភ្ញៀវអារ៉ាប់ទៀតផង។

ពេលនេះការបង្កើតចុងក្រោយរបស់ Wingham គឺមានការសហការគ្នាជាមួយនឹងក្រុមហ៊ុនរបស់តារាសិល្បៈម្នាក់ឈ្មោះ Chris Campbell មានមូលដ្ឋាននៅ Florida។ ស្បែកជើងកែងនេះ គឺដាំត្បូងដ៏កម្រពណ៌ផ្កាឈូក ៣ ការ៉ាត់ និងពណ៌ខៀវ ១ ការ៉ាត់ ដែលមានតម្លៃរហូតដល់ទៅ ១២,៨ ពាន់ដុល្លារ។ នៅមានត្បូងដ៏ល្អឥតខ្ចោះ ៣ ការ៉ាត់ និងត្បូងតូចៗចំនួន ១០០០ ដាំលើស្បែកជើងផ្លាកទីន៕

adverise with khmeread