adverise with khmeread Lose weight

ទម្លាប់រស់នៅ ៤ យ៉ាងដើម្បីសម្រកទម្ងន់ និងទប់ស្កាត់កុំឲ្យវាកើតឡើងតទៅទៀត

គ្មាននរណាម្នាក់ចូលចិត្តរបបអាហារដ៏គួរឲ្យទ្រលាន់នោះទេ ដូច្នេះសូមបញ្ចប់ទៅនូវវដ្តនៃរបបអាហារបែបនេះ ដោយងាកមករៀនសម្រកទម្ងន់ និងទប់ស្កាត់កុំឲ្យវាកើតឡើងតាមវិធីផ្សេងវិញ។ វិធីផ្សេងនេះអាចទៅរួចតាមរយៈការជម្រើសរើសរបៀបរស់នៅដ៏ល្អមួយ។ កុំឲ្យខាតពេល សូមពិនិត្យមើលទាំងអស់គ្នានូវទម្លាប់រស់នៅទាំង ៤ យ៉ាងដែលអាចឲ្យអ្នកសម្រកទម្ងន់បន្ថែម និងទប់ស្កាត់មិនឲ្យវាកើតឡើងបានតទៅទៀតដូចខាងក្រោម។  

១- ត្រូវមានចលនាដ៏សកម្មជារៀងរាល់ថ្ងៃ
វាសំខាន់ខ្លាំងណាស់ដែលត្រូវមានចលនាដ៏សកម្មរៀងរាល់ថ្ងៃ។ អ្នកអាចនឹងថាមិនចាំបាច់ធ្វើអ្វីទាំងអស់ ព្រោះឡើងទម្ងន់តែប៉ុន្មានគីឡូក្រាម ឬមានអារម្មណ៍ថារាងធាត់តែបន្តិចប៉ុណ្ណោះ។ កុំព្យាយាមរកលេសដោះសារដើម្បីឲ្យខ្លួនមិនចាំបាច់ចេញទៅហាត់ប្រាណ។ ប្រសិនបើខាងក្រៅមានមេឃភ្លៀង អ៊ីចឹងត្រូវពត់ពេនខ្លួននៅផ្ទះ។ ប្រសិនបើអ្នកចំណាយពេលដើរទិញឥវ៉ាន់នៅផ្សារទំនើប ត្រូវឡើងតាមជណ្តើរធម្មតាជំនួសឲ្យជណ្តើរយន្ត ឬជណ្តើរយោង។ វាតែងតែមានអ្វីមួយឲ្យអ្នកធ្វើជានិច្ច។ កុំទុកឲ្យការយកលេសមកបង្អាក់ការសម្រកទម្ងន់របស់អ្នកឲ្យសោះ។  

២- កុំឧស្សាហ៍ទទួលទានឆ្អែតៗពេក
ប្រសិនបើអ្នកគិតថាការមានចលនាសកម្មមានន័យថាអ្នកត្រូវតែទទួលទានអាហារឲ្យបានច្រើនដែរនោះ គឺអ្នកយល់ខុសហើយ។ ខណៈដែលអ្នកអាចនឹងទទួលទានអាហារបំប៉នសុខភាពរាងច្រើនបន្តិចដើម្បីបង្កើនថាមពលឡើងវិញនោះ អ្នកគួរកុំទទួលទានសាច់ និងបង្អែមច្រើនពេក។ ត្រូវធ្វើឲ្យការទទួលទានអាហារទាំងនេះជាអាហារដ៏កម្ររបស់អ្នក។ អ្នកនឹងអរគុណចំពោះការធ្វើបែបនេះ ហើយអ្នកនឹងរក្សាបាននូវរាងកាយដ៏មានសុខភាពល្អនិងដ៏ស្រឡូនស្រស់ស្អាត។ ត្រូវទម្លាប់ស៊ាំនឹងពាក្យ "ទេ អរគុណហើយ" នៅពេលមនុស្សឲ្យអាហារដែលអ្នកមិនចង់ដាក់ចូលក្នុងរាងកាយរបស់អ្នក ព្រោះរឿងនេះតែងតែកើតឡើងជាញឹកញាប់ក្នុងការរស់នៅប្រចាំថ្ងៃ។ អាហារញ៉ាំលេងតិចតួចគឺមិនអីនោះទេ ប៉ុន្តែត្រូវចៀសការញ៉ាំវាច្រើនៗ។ ប្រសិនបើអ្នកចង់ទៅទិញរបស់ញ៉ាំកំដរមាត់ សូមទិញវាក្នុងចំនួនដ៏តិចបំផុត។ តាមវិធីនេះអ្នកនឹងអាចរីករាយជាមួយអ្វីដែលអ្នកចូលចិត្ត ដោយពុំបន្ថែមជាតិកាល់ឡូរីច្រើនចូលក្នុងខ្លួននោះទេ។  

៣- ត្រូវមានផែនការអាហាររបស់អ្នក
ការរៀបចំផែនការអាហារគឺជារឿងសំខាន់ណាស់ក្នុងការរស់នៅប្រកបដោយសុខភាពល្អ។ អ្នកត្រូវរៀបចំផែនការអាហាររណាដែលអ្នកចូលចិត្តទទួលទាន តែកុំឲ្យមានជាតិខ្លាញ់ច្រើន និងឲ្យស្ថិតក្នុងខ្ទង់ចំណាយរបស់អ្នក។ អ្នកអាចរកមើលមុខម្ហូបមានឱជារសតាមអនឡាញបានផងដែរ។ ការរៀបចំផែនការអាហារមានន័យថា អ្នកអាចដើរទៅផ្សារនិងរកទិញតែអ្វីដែលអ្នកត្រូវការប៉ុណ្ណោះ ជំនួសឲ្យការដើរចុះឡើងរកមើលអ្វីដែលគួរឲ្យចង់ទិញ។ កុំភ្លេចរៀបចំផែនការសម្រាប់អាហារញ៉ាំកំដរមាត់ផងដែរ ចៀសវាងពេលអផ្សុក ហើយទៅរកទិញរបស់ញ៉ាំដែលមិនល្អដល់សុខភាព។ 

៤- រកមិត្តភក្តិដែលមានសុខភាពល្អ
ការមានមិត្តភក្តិដែលចាប់អារម្មណ៍រឿងសុខភាព និងមានរាងកាយមាំមួនគឺអាចជួយអ្នកបានច្រើនណាស់។ អ្នកក៏អាចជួយជម្រុញទឹកចិត្តពួកគេឲ្យបន្តសម្រេចចិត្តរឿងសុខភាពឲ្យបានត្រឹមត្រូវ និងចែករំលែកបទពិសោធន៍របស់អ្នកផងដែរ។ ប្រសិនបើអ្នកត្រូវការមិត្តភក្តិដែលមានបទពិសោធន៍ច្រើន សូមស្វែងរកនរណាដែលពូកែជាងអ្នកពេលនិយាយដល់ការសម្រកទម្ងន់។ មិត្តភក្តិម្នាក់នោះអាចនឹងស្រកទម្ងន់កាលពី ២ ឆ្នាំមុន ហើយនៅតែអាចទប់ស្កាត់មិនឲ្យឡើងទម្ងន់បាន។ មនុស្សបែបនេះអាចនឹងជួយបំផុសទឹកចិត្តអ្នកខ្លាំងសម្បើមណាស់៕ 

adverise with khmeread

មតិយោបល់