adverise with khmeread Blank

ឆបោកយកម៉ូតូតាំងពីថ្ងៃទី៣ធ្នូទើបនឹងចាប់ខ្លួនបាន

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកយកម៉ូតូត្រូវបានសមត្ថកិច្ចចាប់បានកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៦ធ្នូឆ្នាំ២០១៥ នៅចំណុចមុខសាលាទួលអំពិល  ភូមិបុរីកម្មករសង្កាត់-ខណ្ឌដង្កោ បន្ទាប់ពីប្រើល្បិចថាខ្ចីម៉ូតូទិញកាតទូរស័ព្ទមួយភ្លែតកាលពីវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០១៥កន្លងទៅ។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះសៅ ដាណា ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ។ចំណែកជនរងគ្រោះឈ្មោះ ស៊ុំ ណាត ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរជាងផ្សាដែក ស្នាក់នៅភូមិជាមួយគ្នា ។ម៉ូតូដែលឆបោកយកទៅម៉ាកគុបសេ៧០ពណ៌ខៀវខ្ចី ស្លាលេខភ្នំពេញ1BC-8012. ។
     ប៉ូលិសបន្តថា កាលពីវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី៣ធ្នូឆ្នាំ២០១៥ជនរងគ្រោះបានជិះម៉ូតូទៅផ្សាដំបូលផ្ទះនៅបុរីលឹម ឈាងហាក់ដោយទុកម៉ូតូឲ្យកូនសម្រាប់ជិះទៅទិញសម្ភារ:។ពេលនោះសៅ ដាណាបានមកខ្ចីម៉ូតូទិញទូរស័ព្ទមួយភ្លែតរហូតដល់ថ្ងៃទី៦ធ្នូវេលាម៉ោង៩ទើបប្រទះឃើញជនសង្ស័យក៏ប្ដឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង៕

adverise with khmeread

មតិយោបល់