adverise with khmeread 1

លោកយាយ​ឡើង​បេះ​ផ្លែ​ជម្ពូ​បាក់មែក​ធ្លាក់​ស្លាប់​

     កណ្ដាល ៖ លោកយាយ​អាយុ​៦៩​ឆ្នាំ​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ដើម​ជម្ពូ បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​១៦​កុម្ភ​:​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​ចំណុចដើម​ជម្ពូ ជាប់​ផ្ទះ​ជនរងគ្រោះ ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យឹម សេង  ភេទ​ស្រី អាយុ​៦៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ​ទីលំនៅ ភូមិ​កោះ​រៈ​ក្រោម ឃុំ​កោះ​រៈ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ វេលា​ម៉ោង ៨​និង​៣០​នាទី ជនរងគ្រោះ​បាន​ឡើង​ដើម​ជម្ពូ ដើម្បី​បេះយក​ផ្លែ ដោយ​គាត់​បាន​ឡើង​តាម​រានហាល​ផ្ទះ​របស់គាត់​ឆ្លង​ទៅលើ​មែក​ជម្ពូ​មួយ​មែក​ទំហំ​ប៉ុន​កំភួនដៃ​ដែល​ទោ​ជាប់​ផ្ទះ ។​

    ពេលនោះ​ជនរងគ្រោះ​បាន​ឈរលើ​មែក​ជម្ពូ មាន​កម្ពស់​ពី​ដី ប្រវែង​៥ ម៉ែត្រ​។ លុះ​បេះ​បាន​ផ្លែ​ជម្ពូ​ចំនួន​០២​ថង់ ក៏​ស្រាប់តែ​បាក់មែក​ជម្ពូ​ធ្លាក់​មកលើ​ដី​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​លើកដាក់​លើ​គ្រែ​និង​ហៅ​ឡានពេទ្យ​មកជួយ​សង្គ្រោះ​ពេល​ឡានពេទ្យ​មកដល់​ជនរងគ្រោះ​បាន​ស្លាប់បាត់​។​

   ក្នុងករណីនេះ​សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​ពិតជា​បាន​ធ្លាក់ ពីលើ​ដើម​ជម្ពូ​បណ្តាល​ឲ្យ​ស្លាប់​ពិត ប្រាកដ​មែន ។ ក្រោយពេល​ពិនិត្យ​បាន ប្រគល់​សាកសព​ឲ្យ​ប្តី ជនរងគ្រោះ​ឈ្មោះ ចាន់ ផាន់ យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់