កុំមើលងាយឧបករណ៍តូចល្អិតប៉ុនក្រចកដៃនេះ វាអាចផ្ទុកទិន្នន័យបាន ៣៦០ តេរ៉ាបៃរក្សាទុកប្រវត្តិមនុស្សជាតិមួយជីវិត និងអាចប្រើបាន ១៤ ពាន់លានឆ្នាំទើបខូច

កូនបន្ទះផ្ទុកទិន្នន័យរាងដូចកាក់ដ៏តូចនេះអាចផ្ទុកទិន្នន័យបាន ៣៦០ តេរ៉ាបៃ (360 Terabytes) សម្រាប់រយៈពេល ១៤ ពាន់លានឆ្នាំ។

វាគ្រប់គ្រាន់ល្មមដើម្បីលាក់ទុកប្រវត្តិរបស់មនុស្សទាំងមូលជារៀងរហូតបាន។ បច្ចេកវិជ្ជានេះប្រើនូវសន្ទុះ Femtosecond Laser ដើម្បីបញ្ចូលទិន្នន័យទៅក្នុងរចនាសម្ព័ន្ធ 3D របស់រ៉ែក្នុងបន្ទះផ្ទុកទិន្នន័យនេះ។

សន្ទុះទាំងនោះបង្កើតបានជាបីស្រទាប់នៃចំណុចតូចៗរបស់រចនាសម្ព័ន្ធណានូ (Nanostructured dots) ដែលជាសំណុំមីក្រូន។ កូនបន្ទះផ្ទុកទិន្នន័យ The Quartz នេះ គឺអាចធន់នឹងកម្ដៅរហូតដល់ទៅ ១៥៧ អង្សា ហើយវាត្រូវបានរកឃើញដោយដៃផ្ទាល់របស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton៕

adverise with khmeread