អាហារ ៦ មុខ ភ្លក្សមួយម៉ាត់ភ្លាម កាន់តែធ្វើឱ្យជំងឺរលាកសន្លាក់រើពើតផ្សាខ្លាំងលើសដើម

ជំងឺរលាកសន្លាក់ Rheumatoid គឺមិនងាយមានស្ថានភាពរស់នៅស្រួលនោះទេ។ ការរលាកសន្លាក់បែបនេះធ្វើឱ្យពិបាកដល់មុខងារ និងជីវិតប្រចាំថ្ងៃ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្វីមួយនោះអាចធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ហើយវាគឺជាការគ្រប់គ្រងរបបអាហារ។ ការជៀសវាងអាហារ ដែលធ្វើឱ្យរលាកថែម ឬកាន់តែឈឺខ្លាំង អាចនឹងជំរុញរោគសញ្ញាឱ្យថមថយម្ដងបន្តិចៗបាន។

ហើយប្រសិនបើអ្នករលាកសន្លាក់ប្រភេទនេះ គប្បីជៀសវាងអាហារខាងក្រោមនេះដាច់ខាត។

១. អាហារផ្អែម ឬស្ករ ៖ អាហារទាំងនោះរួមមានស្ករគ្រាប់ សូដា ទឹកផ្លែឈើកំប៉ុង ផ្លែឈើដែលផ្អែម ទឹកជ្រលក់ផ្អែម ។ល។

២. អាហារប្រៃនិងខ្លាញ់ ៖ ជៀសអាហារប្រៃ និងមានជាតិខ្លាញ់ ជាពិសេសសាច់ជាប់ខ្លាញ់។

៣. ជាតិអាល់កុល។

៤. អាហារច្នៃ ឬសាច់ច្នៃ។

៥. ផលិតផលទឹកដោះគោ ៖ ជាតិខ្លាញ់មានក្នុងទឹកដោះគោ គឺអាក្រក់បំផុតសម្រាប់អ្នករលាកសន្លាក់បែបនេះ។

៦. អាហារដែលអាឡែរហ្ស៊ី រួមមាន ចាហួយ ប៉េងបោះ និងស្រូវសាឡី និងមានអាហារជាច្រើនទៀត ទៅតាមអ្នកដែលមានប្រតិកម្ម។ អ្នកត្រូវតាមដានមើលថា អាហារមួយដែលអ្នកបរិភោគហើយមានប្រតិកម្ម និងបញ្ឈប់ការបរិភោគវាជារៀងរហូត៕

adverise with khmeread