រុស្ស៊ីខ្លាំងមែន កំពុងឱ្យក្រុមហ៊ុនមួយសិក្សាកសាងរោងចក្រនុយក្លេអ៊ែរក្នុងទីអវកាសដើម្បីបាញ់ពន្លឺឡាស៊ែរសាកថាមពលដល់ផ្កាយរណប

ទីភ្នាក់ងារស្ថានីយអវកាសរបស់រុស្ស៊ី ហៅកាត់ថា Roscosmos ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើបច្ចេកវិជ្ជា ដែលអនុញ្ញាតឱ្យផ្កាយរណបដែលដើរដោយថាមពលនុយក្លេអ៊ែរ សាកភ្លើងដល់យានអវកាសតាមរយៈពន្លឺឡាស៊ែរ។ មន្ទីរពិសោធន៍មួយដែលមានបទពិសោធកាលពីអតីតកាលក្នុងការបង្កើតរ៉េអាក់ទ័រនុយក្លេអ៊ែរសម្រាប់ទីអវកាស ត្រូវបានចុះកិច្ចសន្យាសម្រាប់គម្រោងនេះហើយ។

យោងតាមកាសែត Izvestia បានដឹងថាថាក្រុមហ៊ុន KB Arsenal ដែលមានមូលដ្ឋាននៅទីក្រុង Petersburg ត្រូវបានជ្រើសរើសដោយ Roscosmos ដើម្បីសិក្សាពីលទ្ធភាបង្កើត "រោងចក្រថាមពលនុយក្លេអ៊ែរនៅទីអវកាស"។

គេប៉ាន់ស្មានថាមានរ៉េអាក់ទ័រនុយក្លេអ៊ែរមានថាមពលពី ១០០ គីឡូវ៉ាត់និង ១០០០ គីឡូវ៉ាត់ ដែលដាក់ក្នុងគន្លងគោចរនិងមានសមត្ថភាពសាកថាមពលទៅផ្កាយរណបផ្សេងទៀតតាមរយៈពន្លឺឡាស៊ែរ។

ក្រុមហ៊ុន KB Arsenal ក៏រំពឹងថានឹងបង្ហាញផែនការមេរបស់ខ្លួនសម្រាប់ការប្រើប្រាស់បច្ចេកវិជ្ជានេះនៅត្រឹមឆ្នាំ ២០១៨ រួមទាំងការកំណត់ពិសេសផ្សេងៗនិងគន្លងគោចរដែលអាចធ្វើទៅបានសម្រាប់ "ស្ថានីយថាមពលនុយក្លេអ៊ែរនៅទីអវកាស" ព្រមទាំងហានិភ័យដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងការដាក់ពង្រាយវាផងដែរ៕

adverise with khmeread