adverise with khmeread 1

ប​ញ្ចូ​ន​ជនសង្ស័យ​២០​នាក់​ជាមួយ​ម៉ា​ទឹកកក​រាប់រយ​កញ្ចប់​ទៅ​តុលាការ​

   ភ្នំពេញ ៖​ក្នុង​រយៈពេល​៣​ថ្ងៃ​ដើម​សប្ដាហ៍​ទី​២​ខែកុម្ភៈ​នេះ អាវុធហត្ថ​រាជធានី​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​បាន​បន្ត​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​ករណី​ចាប់​មនុស្ស​២០​នាក់ និង ដកហូត​ថ្នាំញៀន​បាន​រាប់រយ​កញ្ចប់ ហើយ​បាន​បង្ហាញមុខ​មុនពេល​បញ្ជូនទៅ​តុលាការ ។​

    មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​គឺ​៖

   ១-​ជនសង្ស័យ​៥​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុចផ្ទះជួល បន្ទប់​លេខ​២៤ ក្រុម​០៣ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រួមមាន​១-​ឈ្មោះ​គួ​ង កុសល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​សន្តិសុខ ស្រុកកំណើត​ភូមិ​ជី​រ៉ូ ស្រុក​ត្បូងឃ្មុំ​ខេត្តកំពង់ចាម​។​ ២-​ហឹម សុ​វឿ​ងហៅ​អា​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្រុកកំណើត ភូមិ​សំបុក ខេត្តក្រចេះ​៣-​ឆែម ធី​ម ហៅ ម៉ៅ​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បើកបរ​រថ​យ​ន្ថ ស្រុកកំណើត​ភូមិ​គ្រាំងសា​ម៉​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៤-​សូ ម៉ា​យ៉ា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ស្រុកកំណើត​ភូមិ​ឈូក​ស្រុក​ឈូក​ខេត្តកំពត​និង​៥-​ងឺ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ភូមិ​ព្រែ​កជើង​ព្រុំ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ក្នុងនោះ ចាប់យក​វត្ថុតាង​រួមមាន ៖១-​ក្រាម​ស​ថ្លា​ចំនួន​០៦​កញ្ជប់​តូច ២-​ដប​ជក់​ចំនួន​០២​ដប​៣-​ដែកកេះ ចំនួន​០២ ៤-​ទូរស័ព្ទដៃ​ចំនួន​០៥​គ្រឿង ៥-​កាបូបដៃ​ចំនួន​០៤ ៦-​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សង់​សេ​១២៥​សេរី​០១៥ ស្លាក​លេខ​ភ្នំពេញ 1CW-3125​។​

   ២- ស្ត្រី​ម្នាក់​ត្រូវបាន​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤​កុម្ភ​:​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវ​៣១៣​ក្រុមទី​៥​ភូមិគោក​ឃ្លៀង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

    អាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្តថា កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​,​ខណ្ឌ​សែន​សុខ និង​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថរាជធានី​ភ្នំពេញ​បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ចក់ សារី អាយុ​៥៨​ឆ្នាំ​មុខរបរ​មេផ្ទះ​និង​ជា​ម្ចាស់ផ្ទះ​។​

    ចាប់យក​វត្ថុតាង​រួមមាន :១-​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​កញ្ចប់​(២​តូច​១​ធំ​),២-​កាំភ្លើងខ្លី​១​ដើម​,៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​មួយ​,៤-​ថង់​ច្រក​មួយចំនួនធំ​,៥-​ដប​ជក់​៣,៦-​ដែកកេះ​៥,៧-​ទុយោ​មួយចំនួន​និង​ ៨-​ក្រដាស​​អា​លុយ​មី​ញូ​ម​១​ដុំ ។​

    ៣-​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦នេះស្ថិតនៅ​នៅ​ចំណុច ផ្លូវ​បេតុង ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    មន្ត្រី​អាវុធហត្ថ ដដែល​បាន​ឲ្យ​ដឹង​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ​វី ការី​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​ទី​២-​ឈ្មោះ ម៉ា​ត​ត តា​ហ្សា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

   មន្ត្រី​អាវុធហត្ថ បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បានធ្វើការ​ដកហូត ក្រាម​ពណ៌​សរ​ថ្លា (​សង្ស័យ​សារធាតុ​ញៀន​) ចំនួន ១៥​កញ្ចប់​តូច​, ទូរ​សព្ទ័​១​គ្រឿង​, ម៉ូតូ​១​គ្រឿង​,កាត​អេ​ធី​អឹម​ចំនួន​១​សន្លឹក និង​កាបូប​លុយ​ចំនួន​២ មាន​ប្រាក់រៀល​ចំនួន​១១៥០០​រៀល រួច​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​ក្រុង​ចាត់​ការបន្ត​។​

    ៤-​ដោយឡែក​ជនសង្ស័យ​៨​នាក់​ទៀត​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៣​កុម្ភ​:​ឆ្នាំ​២០១៦​នៅក្នុង​ទឹកដី​ខណ្ឌដង្កោ​ដោយ​ដកហូត​ថ្នាំញៀន​១៨ កញ្ចប់​តូច​និង​ធំ​៤​កញ្ចប់​ស្មើនឹង​រាប់រយ​កញ្ចប់​តូច​។​

   ៥-​ជនសង្ស័យ​៤​នាក់​ក្នុងចំណោម​៥​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ចាប់ខ្លួន​នៅវេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ក្រុម​៨ ភូមិ​ឫស្សី​ស្រស់សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​ដកហូត​វត្ថុតាង​មួយចំនួនធំ​។​

    ជនសង្ស័យ​ចំនួន​៥​នាក់​គឺ ១-​ឈ្មោះ​កុល ខេមរា ហៅ អា​ខ្លា ភេទ ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ២-​រ​ត្ន័សំណាង ភេទ ប្រុស អាយុ ២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​៣-​ចេ​ត រត​នះ ភេទ ហៅ អាយ​ក្ស ភេទ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ មិនពិតប្រាកដ មាន​ទីលំនៅ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​៤-​ស្រេង វាសនា ភេទ ប្រុស អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​ផ្សារ​ដែក មាន​ទីលំនៅ ភូមិ​ដើម​ស្លែង សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​និង​៥-​ឈ្មោះ​ហេង សូ​ដា​រ៉ា​ត់ ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ ក្នុង​បុរី​មហាសេដ្ឋី​ទួល​សង្កែ​សង្កាត់​ទួលសង្កែ​ខណ្ឌឫស្សីកែវ​។ ក្នុងនោះ​មាន​ម្នាក់​ពុំមាន​ពាក់ព័ន្ធ​ត្រូវបាន​ដោះលែង​។​

    លោក​បន្តថា ដកហូត​សម្ភារ​:​បានៈ ១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០ កញ្ចប់​(​ធំ​១០​តូច​១០) ២-​ជញ្ជីង​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០២​គ្រឿង ៣-​ទូរ​សព្ទ័​ចំនួន ៣​គ្រឿង ៤-​ដែកកេះមួយចំនួនធំ៥-​ឧបករណ៍ប្រើប្រាស់​សារធាតុ​ញៀន​ចំនួន​ពីរ ៦-​ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​បន្ទះ​ភ្នំពេញ​1N-9097 ៧-​ម៉ូតូ​០២​គ្រឿង​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៤​ឡើង​២០១៥​ពាក់​ស្លាក​លេខភ្នំពេញ​1CF-2745 និង​សង់​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BA-5453​និង ៨-​កាបូបស្ពាយ​ចំនួន​០២​។​

     សរុប​ទាំង​៥​ករណី​ខាងលើ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងអស់ ២០​នាក់ ដកហូត​ថ្នាំញៀន​រាប់រយ​កញ្ចប់ និង​អាវុធខ្លី​១​ដើម​ម៉ាក​បេ​រ៉ូ​តា​ដែល​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបញ្ជូនទៅ​តុលាការ​ថ្ងៃនេះ ៕​

adverise with khmeread

មតិយោបល់