ស្ត្រីម្នាក់កំពុងនិយាយទូរស័ព្ទមានចោរម្នាក់ឆក់យកទៅ!

តាកែវ ៖ កម្លាំងប៉ូលិសក្រុងដូនកែវ បាននាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ ទូរស័ព្ទនៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១០ និង៣០នាទី យប់មកកាន់ការិយាល័យព្រហ្មណ្ឌកម្រិតស្រាល ខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី៣១ តុលានេះ។ 

​ប៉ូលិសក្រុងដូនកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ិ ហ៊ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ឈ្មោះ អ៊ឹម ទ្រី ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិធន់មន់ខាងត្បូង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ខណៈដែលជនរងគ្រោះកំពុងអង្គុយនិយាយទូរស័ព្ទនៅលើបង់ថ្មខាងក្នុងបរិវេណមន្ទីរពេទ្យពីខាងលិច តែមិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕

adverise with khmeread