ស្រាបៀរថៃហ្គ័រចាប់ឆ្នោតវគ្គផ្តាច់ព្រ័ត្រជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៧

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​២៩ ​ខែតុលា​ ឆ្នាំ​​២០១៧  ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលឆ្នាំ ២០១៧​ នៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ ឆ្នាំ​ ​​២០១៧​ ។

កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ​ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរថៃហ្គ័ររក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​ឆ្នោត​លើកវគ្គផ្តាច់ព្រ័ត្រ​​​នេះ​រួមមាន​ រង្វាន់ធំ​ រថយន្ត AUDI Q5 ស៊េរីឆ្នាំ 2016 ដ៏ថ្មីសន្លាងចំនួន ១​ រង្វាន់ IPhone 7​ ចំនួន ២ រង្វាន់  ទូរទស្សន៍ Smart TV ចំនួន ២ រង្វាន់ និងទូរទឹកកក​ ចំនួន 5 រង្វាន់​ ។

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត កោះសន្តិភាព ​​ឬលើគេហទំព័រ Facebook (Tiger Beer KH)។ 

          ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​ ​ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹក​ឆ្នោត​ឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថត​អាពាហ៍ពិពាហ៍ចំនួន ១សន្លឹក។

គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​មានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេស​ Tiger ជាស្រាបៀរ​ដែល​សក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។ សម្រាប់ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ លោកអ្នកនឹងទទួលបានការផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។​ ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់$1,500 ចំនួន 15 រង្វាន់។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី 01 តុលា 2017 ដល់ ថ្ងៃទី 30 កញ្ញា 2018

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង: 011 222 400 ឬ 011 333 500។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរ Tiger!

 

ពិសាដោយការទទួលខុសត្រូវ

 

adverise with khmeread