ស្ងាត់ៗចូលលួចម៉ូតូ ពលរដ្ឋក្បែរខាងឃើញស្រែកចាប់បានភ្លាម

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញឱកាសស្ងាត់ចូលទៅធ្វើសកម្មភាព លួចម៉ូតូ បានសម្រេចហើយ បណ្តើរអូសចេញ ត្រូវបានអ្នកក្បែរខាងឃើញស្រែកចោរៗ ព័ទ្ធចាប់បានភ្លាម កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៣០ ខេតុលា ឆ្នាំ២០១៧ នៅភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ណាល់ វុត្ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង​។ ម៉ូតូដែលជនសង្ស័យលួច ម៉ាក ឃ្លីក ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-8827 មានម្ចាស់ជនរងគ្រោះឈ្មោះ សែន សយ ភេទប្រុស មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់កន្លែងកើតហេតុ​។

​តាមសម្តីជនរងគ្រោះបានឱ្យដឹងថា ដំបូងជនរងគ្រោះម៉ូតូចតដាក់មុខបន្ទប់ហើយចូលដេកសម្រាក។ ស្រាប់តែនៅវេលាម៉ោងខាងលើ អ្នកក្បែរខាងស្រែកចោរៗ ទើបភ្ញាក់ ដឹងថាជនសង្ស័យលួចកាច់សោកខ្លួន ខូចសោ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ខ្លួនបាន រកឃើញ ឧបករណ៍កាច់សោមួយ។

​ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនិងកសាងសំណុំរឿង នៅប៉ុស្តិ៍កាកាប២ ដើម្បីចាត់ការទៅតាមនីតិវិធី៕

adverise with khmeread