ព្រលឹងចុងសក់! យន្តហោះដឹកអ្នកដំណើរហៀបនឹងចុះចតនៅអាកាសយានដ្ឋានអូទ្រីសទៅហើយបែរជាកាច់ចង្កូតឡើងលើមេឃយ៉ាងលឿន ទៅចុះនៅអាល្លឺម៉ង់វិញ ដោយសារព្យុះបោកបក់ខ្លាំងពេក

យន្តហោះមួយគ្រឿងត្រូវបានគេថតជាប់កំពុងប៉ុនប៉ងចុះចតនៅក្នុងអាកាសធាតុព្យុះមួយនៅឯអាកាសយានដ្ឋានទីក្រុង Salzburg ប្រទេសអូទ្រីស មុនពេលភ្លាមៗបានប្តូរគោលដៅរបស់ខ្លួនឡើងវិញ។

ម្ចាស់វីដេអូលោក Michael Hufnagl បានផ្តិតនូវទិដ្ឋភាពជើងយន្តហោះរបស់ក្រុមហ៊ុន Enter Air ដែលពួកគេបានផ្លាស់ប្តូរគោលដៅបន្ទាន់ទៅកាន់ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

ឥទ្ធិពលព្យុះដ៏ខ្លាំងក្លាកំពុងវាយប្រហារយ៉ាងសម្បើមនៅក្នុងផ្នែកមួយចំនួននៅភូមិកណ្តាល និងតំបន់អឺរ៉ុបភាគខាងជើង៕

adverise with khmeread