ព្រលឹងខ្មោចពិតជាមានលើលោកនេះមែន? វិទ្យាល័យអៀរឡង់មួយដាច់ចិត្តបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពថតជាប់ព្រលឹងខ្មោច បន្ទាប់ពីលើកមុនឃើញម្តងដែរ តែមិនចង់បញ្ចេញ ព្រោះមិនសូវជឿ

វីដេអូនៃទិដ្ឋភាព "ព្រលឹងខ្មោច" មួយ កំពុងបំផ្លិចបំផ្លាញសម្ភារៈមួយចំនួននៅក្នុងវិទ្យាល័យមួយស្ថិតក្នុងប្រទេសអៀរឡង់ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងក្នុងប្រទេសអៀរឡង់កាលពីដើមខែនេះ។

វិទ្យាល័យ Deerpark CBS ក្នុងទីក្រុង Cork បានចេញផ្សាយនូវវីដេអូចំនួនពីរ ដែលពួកគេគិតថាវាអាចនឹងជាព្រលឹងខ្មោច។

វីដេអូទីមួយត្រូវបានបញ្ជាក់កាលបរិច្ឆេទនៅក្នុងវីដេអូស្រាប់គឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងម៉ោង ៣:០៦នាទីរំលងអាធ្រាត្រ និងវីដេអូទីពីរស្ថិតក្នុងកន្លែងដដែលនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧កាលពីពេលថ្មីៗនេះ ដែលវាបានបង្ហាញពីទិដ្ឋភាពមិនប្រក្រតីមួយដ៏គួរឱ្យព្រឺសម្បុរ ដែលចាប់ដោយកាមេរ៉ាបង្កប់របស់បុគ្គលិកក្នុងវិទ្យាល័យកើតហេតុ៕


adverise with khmeread