ឃាត់បុរសម្នាក់គាស់តូបលួចទូរស័ព្ទយកមកជួសជុល និងកាប់សាច់ជាង៤០គ្រឿង

បាត់ដំបង ៖ លោកវរៈសេនីយ៍ទោអូន ខ្វៃ នាយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានដឹកនាំកម្លាំងប៉ូលិសស្រុកថ្មគោល និងកម្លាំងប៉ុស្តិជ្រៃសហការជាមួយ ប៉ូលិសក្រុងបាត់ដំបងនៅថ្ងៃទី៣០ តុលា ២០១៧ បានចុះបង្រ្កាបករណីគាស់តូបលក់ទូរស័ព្ទកាលពីថ្ងៃទី២៩ តុលា ២០១៧ វេលាម៉ោង១០ និង១០នាទីយប់នៅចំណុចក្រុមទី1.ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បន្ទាប់ពីបានការអនុញ្ញាតពីលោកនួន សានប្រធានព្រះរាជអាជ្ញា ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ក្រាន សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្នភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង  និងបានដកហូតសម្ភារៈតាងរួមមាន៖ ទូរស័ព្ទបញ្ចាំ និងយកមកជួសជុលចំនួន៤០គ្រឿង, ទូរស័ព្ទកាប់សាច់មួយចំនួន និងឡែបថបចំនួន១គ្រឿង។

ក្នុងករណីនេះប៉ូលិសជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread