adverise with khmeread 0

Guus Hiddink ព្រមាន Eden Hazard ឱ្យ​ផ្តោតលើ​ការហ្វឹកហាត់​សម្រាប់​ក្លឹប​ជាមុនសិន កុំ​ប្រឹងសម្លឹងមើល​លុយ​គេ​ខ្លាំងពេក​

Guus Hiddink បាន​ព្រមាន​ទៅដល់ Eden Hazard ថា​ត្រូវ​ផ្តោតទៅលើ​ការហ្វឹកហាត់​ឱ្យ​ក្រុម Chelsea ជាមុនសិន មុនពេល​សម្លឹងមើល​ការផ្ទេរ​ជាមួយ​ទឹកប្រាក់​ដ៏​សម្បើម​ដែលគេ​បាន​ជះ​មក​ខ្លាំងពេក​។​

Hazard បាន​អះអាងថា​នៅក្នុង​បទសម្ភាសន៍​ទៅកាន់​កាសែត Le Parisien របស់​បារាំង​ថា វា​ជាការ​លំបាក​ណាស់​ដើម្បី​និយាយថា​ទេ​ចំពោះ​ការផ្ទេរ​ទៅកាន់​ក្រុម​មហាសេដ្ឋី​ប្រេង​អារ៉ាប់ Paris Saint-Germain ។ ទន្ទឹមនិងនេះដែរក្រុម​តោ​ខៀវ Chelsea នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម​អ្នកមាន​ដូចគ្នា​មួយ​នេះ​នា​ថ្ងៃ​អង្គារ​នេះ ខណៈដែល​ពួកគេ​ក៏បាន​បង្ហាញ​ពី​អាកប្បកិរិយា​នៃ​ភាពចាស់ទុំសម្រាប់​ការប្រកួត​ដ៏​កក្រើក​យប់​នេះ​។​

​ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​បែ​ល​ហ្ស៊ី​កវ័យ ២៥ ឆ្នាំ​រូបនេះ បាន​ចុះ​កុងត្រា​ជាមួយនឹង​ប្រាក់​ឈ្នួល ២០០.០០០ ផោន​តែប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ជាមួយ Chelsea ។ កីឡាកររូបនេះ​នៅតែ​ទទួល​បានការ​ឆ្មក់​ឱកាស​តាម​ប្រមាញ់​ពី​សំណាក់​ក្រុម PSG និង Real Madrid ទោះបីជា​កីឡាករ​ដែល Mourinho លើកតម្កើង​ថា​ល្អ​ជាង Ronaldo រូបនេះ កំពុង​ធ្លាក់ទម្រង់​លេង​យ៉ាងគំហុក​នៅក្នុង​ក្លឹប​បច្ចុប្បន្ន​ក៏ដោយ ដោយយោង​ទៅលើ​ហេតុផល​ជាក់ស្តែង​ខ្សែប្រយុទ្ធ​ស្លាប​ដ៏​មុត​ស្រួច​មួយ​នេះ​មិនទាន់​ស្គាល់​រសជាតិ​ស៊ុត​បំប៉ោង​សំណាញ់​ទីគូប្រកួតនៅឡើយ​ទេ​ចាប់តាំងពី​ខែមេសា​ឆ្នាំមុន​មកម្ល៉េះ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់