គន្លឹះសាមញ្ញ៥យ៉ាងដើម្បីធ្វើឱ្យប្រវត្តិរូបរបស់អ្នកប្រសើរឡើង

នៅពេលដែលទីផ្សារការងារកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំង តម្រូវការនៃការធ្វើឱ្យខុសគ្នារវាងប្រវត្តិរូបសង្ខេបរបស់អ្នកនិងបេក្ខជនផ្សេងៗទៀតនឹងកាន់តែចាំបាច់។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗទាំង៥ក្នុងការបង្កើតប្រវត្តិរូបដែលគួរឱ្យទាក់ទាញដើម្បីអោយអ្នកឈានទៅទទួលបាននូវបទសម្ភាសន៍ដែលអ្នកតែងតែសុបិន្តចង់ឆ្លងកាត់។

យកចិត្តទុកដាក់អំពីរបៀបនៃការសរសេរ

យើងមិនមែននិយាយអំពីការរចនាក្បូរក្បាច់ពុម្ពអក្សរនោះទេ។ អ្វីដែលអ្នកត្រូវមានគឺគំនិតច្នៃប្រឌិតដែលធ្វើឱ្យប្រវត្តិរូបមានភាពរលូនដែលមានភាពទាក់ទាញគួរអោយចាប់អារម្មណ៍និងធ្វើឱ្យរីករាយនៅក្នុងភ្នែកនយោជក។ បែបបទនៃការសរសេរដែលអ្នកជ្រើសរើសអាចប្រែប្រួលអាស្រ័យលើប្រភេទនៃការងារ។ ប្រសិនបើអ្នកកំពុងដាក់ពាក្យសុំការងារនៅក្នុងផ្នែកដែលតម្រូវឱ្យមានការច្នៃប្រឌិតខ្ពស់ អ្នកប្រហែលជាចង់បង្ហាញពីគំនិតច្នៃប្រឌិតនិងជំនាញកែលម្អរបស់អ្នកនៅក្នុងប្រវត្តិរូប។ ប៉ុន្តែប្រសិនបើអ្នកចាប់អារម្មណ៍នឹងការងារដែលជាក់លាក់នោះ ទំរង់នៃការសរសេរដ៏សាមញ្ញនិងទាន់សម័យគួរអោយចាប់អារម្មណ៍នឹងសមស្របគ្រប់គ្រាន់សម្រាប់លក្ខខណ្ឌនេះ។

រៀបរាប់តែព័ត៌មានដែលមានលក្ខណៈពិសេសពាក់ព័ន្ធ

ជាទូទៅ ប្រវត្តិរូបសង្ខេបត្រូវបានកំណត់ត្រឹម១ទំព័រ (អតិបរមា ២ទំព័រ) ហើយនយោជកតែងតែចំណាយពេលប្រហែល ៦-៨វិនាទីដើម្បីពិនិត្យមើលប្រវត្តិរូបសង្ខេប។ ការធ្វើបែបនេះតម្រូវឱ្យអ្នករៀបចំប្រវត្តិរូបដែលមានភាពទាក់ទាញនិងអាចទាញចំណាប់អារម្មណ៍របស់អ្នកសម្ភាសន៍។ គន្លឹះសំខាន់នោះគឺអ្នកត្រូវកំណត់នូវព័ត៌មានណាដែលទាក់ទងទៅនឹងការងារដែលអ្នកកំពុងដាក់ពាក្យស្នើរសុំការងារដែលមានដូចជាបទពិសោធន៏ការងារកន្លងមករបស់អ្នកនៅក្នុងវិស័យនេះឬគម្រោងសំខាន់ៗដែលអ្នកសម្រេចបាន។ អ្នកគួរតែចាប់អារម្មណ៍ទៅនឹងសេចក្ដីពណ៌នាអំពីការងារដើម្បីកំណត់នូវព័ត៌មានដែលអ្នកគួររៀបរាប់នៅក្នុងប្រវត្តិរូប។

អ្នកត្រូវជៀសវាងការប្រើកថាខណ្ឌដើម្បីពន្យល់អំពីខ្លួនអ្នកពីព្រោះនយោជកនឹងមិនមានពេលអានរាល់ពត៌មានលំអិតពីអ្នកនោះទេ។ ផ្ទុយទៅវិញ អ្នកគួរប្រើជាចំណុចនិងប្រយោគខ្លីដើម្បីអោយកាន់តែងាយស្រួលយល់ ដែលអាចឱ្យអ្នកសម្ភាសន៍យល់ដឹងច្រើនអំពីអ្នកដោយមិនចំណាយកំលាំងនិងពេលវេលាច្រើន។

ដូចដែលយើងបានលើកឡើងនៅពេលចាប់ផ្តើមនៃអត្ថបទនេះថា ការប្រកួតប្រជែងក្នុងទីផ្សារការងារបានកំពុងកើនឡើងយ៉ាងខ្លាំងដែលវាមានន័យថាអ្នកត្រូវរិះរកវិធីថ្មីៗដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសម្ភាសន៍។ អ្នកត្រូវគិតអំពីសកម្មភាពការងារដែលអ្នកបានចូលរួមចំណែកដើម្បីលើកតម្កើងតម្លៃនៃប្រវត្តិរូបសង្ខេបរបស់អ្នក។ អ្នកត្រូវប្រាកដថាអ្នកបានរៀបរាប់ពីសកម្មភាពស្ម័គ្រចិត្តនិងសិក្ខាសាលាដែលអ្នកបានចូលរួមដើម្បីបង្ហាញអំពីចំណេះដឹងនិងបទពិសោធន៍របស់អ្នកនៅក្នុងវិស័យជាច្រើនផ្សេងទៀតដោយមិនមែនត្រឹមតែនៅក្នុងវិស័យការងាររបស់អ្នកនោះទេ។

លើកឡើងអំពីជំនាញទន់របស់អ្នក

យោងទៅតាមប្រភពព័ត៌មានតាមអ៊ីនធឺណេត thejobnetwork.com ភាពឆ្លាតវៃខាងផ្លូវចិត្តគឺជាគំនិតមួយដែលទទួលបាននូវប្រជាប្រិយភាពនិងការយកចិត្តទុកដាក់ខ្ពស់បំផុតនៅពេលដែលក្រុមហ៊ុនជ្រើសរើសបុគ្គលិកថ្មីនៅក្នុងឆ្នាំ២០១៧នេះ។ ការមានសមត្ថភាពក្នុងការបំពេញការងាររបស់អ្នកបានល្អឬមានលក្ខណៈសម្បត្តិផ្នែកអប់រំដែលពាក់ព័ន្ធនឹងវិស័យការងាររបស់អ្នកមិនទាន់គ្រប់គ្រាន់នោះទេ។ បច្ចុប្បន្ននេះ នយោជកត្រូវការបុគ្គលិកដែលមានគុណសម្បត្តិជាអ្នកដឹកនាំដែលអាចធ្វើការជាក្រុមនិងបង្កើតទំនាក់ទំនងរឹងមាំជាមួយអតិថិជននៅពេលដោះស្រាយបញ្ហានិងទទួលបានលទ្ធផលស្របតាមគោលដៅ។

នៅក្នុងផ្នែកដែលអ្នករៀបរាប់អំពីបទពិសោធន៍ការងារនោះ សូមកុំភ្លេចលើកឡើងអំពីការងារសប្បុរសធម៌ សកម្មភាពកីឡា ឬការងារស្ម័គ្រចិត្តក្នុងសង្គមណាមួយដែលអ្នកបានចូលរួមធ្វើ។ អ្នកក៏អាចផ្តល់នូវអំណះអំណាងនៃភាពឆ្លាតវៃខាងផ្លូវចិត្តនៅក្នុងផ្នែកជំនាញរបស់អ្នកផងដែរ។ អ្នកអាចលើកឡើងនូវអ្នកជំនាញមួយចំនួនដោយមានជំនាញដែលទាក់ទងនិងផ្តល់នូវការពិពណ៌នាជាសង្ខេបអំពីរបៀបដែលអ្នកអាចគ្រប់គ្រងនិងចាត់ចែងជំនាញទន់ទាំងនេះ។

លើកឡើងឱ្យច្រើនអំពីស្នាដៃនិងសមិទ្ធផលរបស់អ្នក

ព័ត៌មានលម្អិតរបស់អ្នកកាន់តែមានការពាក់ព័ន្ធនិងមានប្រយោជន៍ដល់ការងារនៅពេលដែលអ្នកកំណត់អំពីចំនួនរបស់វា។ ការបង្កើនបរិមាណសមិទ្ធិផលកាងារក៏អាចផ្ដល់ឱ្យអ្នកសម្ភាសន៍នូវការយល់ដឹងកាន់តែប្រសើរឡើងអំពីសមត្ថភាពរបស់អ្នកនិងធ្វើឱ្យពួកគេមានភាពងាយស្រួលក្នុងការកំណត់ថាតើអ្នកជាបុគ្គលដែលសាកសមនឹងក្រុមហ៊ុនដែរឬទេ។ ឧទាហរណ៍ ប្រសិនបើអ្នកបានលើកឡើងថាអ្នកបានបង្កើបរិមាណការលក់ អ្នកគួរតែរៀបរាប់ពីការកើនឡើងជាភាគរយនិងផ្តល់នូវពេលវេលាកំណត់ណាមួយដែលអ្នកសម្រចបាន។

ស្គាល់អំពីពាក្យគន្លឹះរបស់អ្នក

នៅពេលដែលអ្នកមានកន្លែងតិចតួចដើម្បីរៀបរាប់ពីបទពិសោធន៍ ជំនាញ ចំណាប់អារម្មណ៍ ហើយនិងពិពណ៌នាអំពីខ្លួនអ្នកផងដែរនោះ វាជារឿងធម្មតាដែលវាអាចនឹងមានការច្របូកច្របល់ក្នុងការរៀបរាប់ព័ត៌មានទាំងនោះប្រកបដោយប្រសិទ្ធភាព។

នៅក្នុងចំណុចនេះអ្នកគួរតែប្រើនូវពាក្យគន្លឹះដើម្បីជាជំនួយ។ ពាក្យគន្លឹះមានសារសំខាន់ណាស់ក្នុងការធ្វើឱ្យប្រវត្តិរូបសង្ខេបរបស់អ្នកឆ្លើយតបទៅនឹងការពិពណ៌នាការងារនិងក្រុមហ៊ុន។ ហើយជាពិសេស ប្រសិនបើអ្នកត្រូវដាក់បញ្ចូលប្រវត្តិរូបសង្ខេបរបស់អ្នកទៅក្នុងវែបសាយការងារនោះ ពាក្យគន្លឹះគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែន។ អ្នកអាចស្វែងយល់បានដោយចាប់ផ្តើមអានអំពីប្រធានបទដូចជាការបង្កើនប្រសិទ្ធិភាពក្នុងការស្វែងរកឯកសារតាមរយៈវែបសាយកាងារនិងកំណត់នូវពាក្យគន្លឹះដែលអ្នកសម្ភាសន៍តែងតែប្រើជាញឹកញាប់។ ប៉ុន្តែអ្នកកុំបារម្ភអី ប្រសិនបើអ្នកមានភាពស្រពិចស្រពិល។ អ្នកអាចទាក់ទងមកកាន់យើងហើយស្នើសុំគម្រូប្រវត្តិរូបសង្ខេបឬពិនិត្យមើលកំណត់ហេតុនៃប្លុកពីមុនៗរបស់យើងដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរបៀបក្នុងការបង្កើតប្រវត្តិរូបសង្ខេបដ៏ល្អឥតខ្ចោះ។

ប្រភព៖ everjobs

adverise with khmeread