ប្រជាជនរុស្ស៊ីភ័យគ្រប់គ្នាពេលឃើញពន្លឺធំរាងមូលនៅលើមេឃ ស្មានតែមនុស្សភពក្រៅមកអុកឡុក តាមពិតជា...

ទស្សនីយភាពដ៏អស្ចារ្យនៃពន្លឺភ្លើងរាងរង្វង់អណ្ដែតលើផ្ទៃមេឃនៅតំបន់ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍ បង្កឱ្យមានការភ័យខ្លាចថាវាគឺជាមនុស្សភពក្រៅ។ ប៉ុន្ដែដោយសារតែបានរូបវិទូជាច្រើននាក់បកស្រាយ ឥឡូវយើងដឹងពីមូលហេតុនៃការបង្ហាញខ្លួនរបស់ពន្លឺនោះហើយ។

ពន្លឺភ្លើងដ៏គួរឱ្យចាប់អារម្មណ៍នោះ ដែលវាទំហំធំនៅតំបន់ភាគខាងជើងតំបន់ស៊ីបេរី ត្រូវបានសាក្សីជាច្រើននាក់នៅទីក្រុង Yamalo-Nenets បានឃើញវា រួមទាំងអ្នកថតរូបជាច្រើននាក់ផងដែរ បាននាំគ្នាថតពន្លឺបាតុភូតចម្លែកនោះ។

អ្នកថតរូបភាពអាជីពឈ្មោះ Sergey Anisimov និយាយថា "ដំបូង ខ្ញុំបានត្រឡប់ទៅវិញប៉ុន្មាននាទី មិនយល់ថាអ្វីកំពុងកើតឡើងទេ។ ពន្លឺរាងដូចបាល់នៅពីក្រោយដើមឈើនិងផ្លាស់ទីក្នុងផ្លូវធ្វើដំណើរខ្ញុំ"។ គាត់បានឈប់និងថតរូបភាពពន្លឺនោះ រហូតដល់វារសាត់បាត់ ទើបត្រឡប់ទៅផ្ទះជួបកូនវិញ។

ខណៈដែលមានអ្នកមិនយល់ អ្នកខ្លះភ័យខ្លាចនឹងពន្លឺនេះ និងខ្លះទៀតថាជាពន្លឺមនុស្សក្រៅភព ពេលនេះអ្នកជំនាញបានបកស្រាយហើយ។

ពន្លឺនោះកើតឡើដោយសារតែ អនុភាពនៃការសាកល្បងមីស៊ីលរបស់រុស្ស៊ី ដែលធ្វើឡើងក្នុងតំបន់នោះ។

យោងតាមវេបសាយ Update របស់ក្រសួងការពារជាតិរុស្ស៊ី ការសាកល្បងនោះទាក់ទងនឹងការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Topol ពីតំបន់ Plesetsk ឆ្ពោះទៅតំបន់ Kura ក្នុងឧបទ្វីប Kamchatka រួមជាមួយសមយុទ្ធចំនួន ៣ ដែលពាក់ព័ន្ធនឹងមីស៊ីលឆ្លងទ្វីបចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន២៕

adverise with khmeread