Ozil ប្រាប់ពីហេតុផលដែល Lacazette អាចនឹងល្អដូចអតីតមិត្តរួមក្រុម Karim Benzema

          ខ្សែបម្រើ Mesut Ozil របស់ក្រុម Arsenal បានពន្យល់​ពីមូលហេតុ​ដែល​មិត្ត​រួម​ក្រុម​ Alexandre Lacazette អាចនឹងល្អដូចអតី​ត​មិត្ត​រួម​ក្រុម​ Real Madrid កី​ឡាករ​ Karim Benzema។

          Lacazette បាន​ចូល​រួម​ជាមួយ​ក្រុម​កាំភ្លើងធំ Arsenal ​កាល​ពីរដូវក្តៅ​ក្នុង តម្លៃផ្ទេរ៥២,៧​លានផោន​ បន្ទាប់ពី​រក​បាន​៣៧​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៥​លើក​សម្រាប់​ក្រុម Lyon ។

          មកទល់ពេលនេះ Lacazette រក​បាន​៥គ្រាប់​ក្នុង​៩​ប្រកួតនៅ​ក្របខណ្ឌ PL​សម្រាប់ក្រុម​ Arsenal ។​ ខ្សែប្រយុទ្ធសញ្ជាតិបារាំង​រូប​នេះ​ខកខាន​មិនបាន​នាំ​ទម្រង់លេងរបស់ខ្លួន​នេះ​សម្រាប់ក្រុម​ជម្រើស​ជាតិ​ទេ ដោយ​រក​បាន​តែ​១គ្រាប់​គត់ក្នុងការ​បង្ហាញមុខ​១៤​លើ​ក​សម្រាប់​ក្រុម​ជម្រើស​ជាតិបារាំង។

            ប៉ុន្តែនៅពេល​សួរនាំ​ថា តើ​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​អាច​ជា​ Benzema ដែរឬយ៉ាងណានោះ Ozil បានឆ្លើយ​តបថា “ខ្ញុំគិត​ថា របៀបលេងរបស់ Lacaette ខុសប្លែក​ពី​គេ”។

          អូហ្ស៊ីល បន្តថា “​ប៉ុន្តែ​ខ្ញុំសង្ឃឹមថា គាត់នឹង​ទទួលបាន​ជោគជ័យ​ដូច​ Benzema ដែរ។ គាត់គិត​ពីប្រយោជន៍​រួម។ គាត់​ខំប្រឹងធ្វើការ។ ខ្ញុំចង់​ឲ្យ​គាត់​រក​បាន​គ្រាប់បាល់​ច្រើន​ដូចជា​កីឡាករ Benzema នៅពេល​លេងជាមួយនឹងក្រុម​ជម្រើស​ជាតិ​”៕

adverise with khmeread