ខ្សែបម្រើ Nemanja Matic: ប្រសិនបើ Man Utd ចង់ឈ្នះគឺត្រូវតែយកឈ្នះគូប្រកួតខ្លាំង

          កីឡាករ Nemanja Matic ជឿថា ក្រុម Man Utd ​ត្រូវ​តែ​បន្ត​យក​ឈ្នះ​គូ​ប្រជែង​ខ្លាំងៗ ប្រសិនបើពួកគេ​ចង់​លើក​ពាន​ក្រប​ខណ្ឌ​​ PL ។ ក្រុម Man Utd បាន​យកឈ្នះ១-០ លើក្រុម​ Spurs កាល​ពី​យប់ថ្ងៃសៅរ៍ដោយ​កីឡាករ Anthony Martial ជាអ្នករកបាន​គ្រាប់បាល់នៅនាទីចុងម៉ោង។

          នេះគឺជា​លទ្ធផល​ដ៏ធំ​បំផុត​របស់​​ Man Utd ​នៅ​រដូវ​កាល​នេះ ហើយនេះ​អាចជាការ​វិល​ទៅ​រក​វិថីជោគជ័យជាថ្មី​ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Huddersfield ហើ​យ​ពួកគេក៏ធ្វើ​មិនបាន​ល្អផងដែរ​ជាមួយនឹង​គូប្រជែង​ Liverpool ​​កាល​ពី​ដើម​ខែ​នេះ។

          Man Utd ​ត្រូវ​ប្រឈម​មុខ​នឹងក្រុម Chelsea, Arsenal និង​ Man City នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ដែលជាការធ្វើតេស្តដើម្បីបង្ហាញភាពខ្លាំង​ររបស់ខ្លួន​ហើយ Matic ជឿថា Man Utd ​ត្រូវតែខិតខំបន្ថែមលើ​ជ័យជម្នះ​លើ​ក្រុម Spurs បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន​ ពេលប្រកួត​ជាមួយ​ក្រុម​អន់ជាងខ្លួន​នៅ​រដូវកាល​នេះ។

          Matic បាននិយាយថា “​លទ្ធផល​នេះគឺសំខាន់ណាស់។ ខ្ញុំគិត​ថា ការ​ដណ្តើម​ពាន អ្នកត្រូវ​យក​ឈ្នះ​ការ​ប្រកួត​តូចតាច​ ប៉ុន្តែ​ប្រសិនបើ​អ្នកចង់ក្លាយ​ជា​ក្រុម​ឈរនៅលេខរៀងទី​១​ អ្នកត្រូវតែ​ឈ្នះ​ការ​ប្រកួត​ ជាពិសេស​នៅពេល​អ្នក​លេងនៅ​ក្នុងទឹកដី​ អ្នកមិនអាចបាត់បង់ពិន្ទុបានទេ”៕

adverise with khmeread