adverise with khmeread Kill 1

សោកនាដកម្មក្នុងការប្រកួតបាល់ទាត់នៅអាហ្សង់ទីន: កីឡាករបាញ់សម្លាប់អាជ្ញាកណ្តាល

          សោកនាដកម្មមួយបានកើតឡើងក្នុងការប្រកួត​បាល់ទាត់​នៅអាហ្សង់ទីន​ ដោយ​​កីឡា​ករ​វ័យ​ក្មេង​ម្នាក់​បាន​បាញ់សម្លាប់​អាជ្ញាកណ្តាល​ បន្ទាប់ពី​ត្រូវ​អាជ្ញា​កណ្តាល​រូបនេះ​លើក​កាតក្រហម​បណ្តេញចេញ​ដោយសារតែ​លេងកាចពេក។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងចំពោះអាជ្ញាកណ្តាលរួមទាំងកីឡាករម្នាក់ផងដែរ។ អាជ្ញាកណ្តាល​ដែល​ស្លាប់មាន​ឈ្មោះ​​ Cesar Flores អាយុ​៤៨​ឆ្នាំ​ត្រូវជនដៃ​ដល់​បាញ់​បីគ្រាប់​ ត្រូវត្រង់ក្បាល​ ដើម​ទ្រូង​និងក។ ចំណែក​កីឡា​ករ​ដែលរងរបួស​​មាន​ឈ្មោះ Walter Zarate អាយុ​២៥​ឆ្នាំត្រូវ​ចំ​ដើមទ្រូងហើយ​បាន​បញ្ចូល​ទៅមន្ទីរពេទ្យ​យ៉ាងប្រ​ញាប់ប្រញាល់​និងបានរួចផុតពីគ្រោះថ្នាក់ដល់​ជី​វិតហើយ។

        ហេតុការណ៍​ដ៏រន្ធត់នេះបាន​កើតឡើង​នៅ​សង្កាត់​ Cordoba ប្រទេសអា​ហ្សង់​ទីនកាលពី​ថ្ងៃអាទិត្យ។ ប៉ូលិស​បានឲ្យដឹងថា កីឡាករ​ដែល​គេកំពុងស្វែង​រក​ចាប់ខ្លួន​ចំពោះ​ហេតុ​ការបាញ់ប្រហារ​នេះ បាន​ដក​កំាភ្លើង​ពី​កាបូបស្ពាយ ហើយរត់ចូល​ទីលាន​ប្រកួត​ខណៈ​ការប្រកួត​កំពុង​ដំណើរ​ការ។​ ជនដៃដល់​ត្រូវ​បាន​បណ្តេញចេញ​អំឡុងពេល​ប្រកួតដោយ​សារតែ​ទាក់​ជើងផ្តួល​គូ​ប្រកួត​៕

adverise with khmeread

មតិយោបល់