មានព័ត៌មានថា Neymar មានអារម្មណ៍ស្តាយក្រោយដែលចាកចេញពីក្លឹប Barcelona

          ខ្សែប្រយុទ្ធ Neymar បាន​ធ្វើ​ឲ្យ​ពិភព​លោកភ្ញាក់ផ្អើល​នៅពេល​ទទួលយក​សំណើផ្ទេរពី​ក្លឹប​ Barcelona ​មក​ចូលរួម​ជាមួយក្លឹប​ PSG ក្នុងតម្លៃ​ផ្ទេរ២០០លាន​ផោ​ន។

          កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ល្បីល្បាញខ្លាំង​នៅ​ប្រទេសបារាំង​ ដោយ​ជួយ​ឲ្យ​ក្រុម​ PSG ឈរនៅលើ​កំពូលតារាងក្របខណ្ឌ​ Ligue 1 ហើយ​កីឡាករ​រូបនេះ​រក​បាន​៧គ្រាប់និងបង្កើត​ឱកាស​៥​លើក​ទៀត។

          ទោះបីជា​យ៉ាងណា ថ្មីៗនេះ មាន​ការលើកឡើង​ថា កីឡាករ​រូបនេះ​មិន​សប្បាយចិត្ត​ជាមួយនឹងអ្នកចាត់ការ​ Unai Emery ដែលការហ្វឹក​ហាត់​របស់​គ្រូបង្វឹក​រូបនេះ​ដូចជា​គូរឲ្យធុញទ្រាន់។

          នៅពេល​នេះ​បណ្តាញព័ត៌មាន​ Beteve លើកឡើង​ថា Neymar ចាប់ផ្តើម​សោកស្តាយ​ចំពោះការ​សម្រេចចិត្ត​ចាកចេញពី​ពហុកីឡាដ្ឋាន Nou Camp ។

          ទ្វីតធើមួយសរសេរថា “​Neymar: យើងយល់​ថា កីឡាករ​ប្រេស៊ីលរូបនេះ​សោក​ស្តាយ​ចំពោះការចាកចេញពី​ក្លឹប​ Barcelona និង​នឹកឃើញ​ឆាកជីវិត​ជាមួយ​ Barcelona”។

          អ្នកផ្សេងទៀត​និយាយថា “Neymar: កីឡាករ​បាល់ទាត់រូបនេះមិន សប្បាយចិត្ត​ជា​មួយនឹង​លោក Emery និង​វិធីសាស្ត្របង្វឹក​របស់គាត់។ មាន​អារម្មណ៍​មិន​ស្រួលចិត្ត​នៅទីក្រុងប៉ារីស”។

          ព័ត៌មាននេះ​ប្រាកដណាស់នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​​ Barcelona ជា​ច្រើន​សប្បា​យចិត្ត​ ដែលចាត់ទុកកីឡាកររូបនេះថា​ ជាជនក្បត់​ដែលសម្រេចចិត្ត​ចូល​រួម​ជា មួយក្រុម PSG ៕

adverise with khmeread