បាក់ទីតាំងសាកអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងស្លាប់ ២០០ នាក់

យោងតាមរបាយការណ៍មិនបានបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណ ២០០ នាក់ត្រូវបានសម្លាប់នៅទីតាំងធ្វើតេស្តនុយក្លេអ៊ែរមួយក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីរូងក្រោមដីមួយបានបាក់រលំ។

របាយការណ៍នោះនិយាយថា ការបាក់រលំនោះត្រូវគេនិយាយថា បានកើតឡើងអំឡុងការសាងសង់ទីតាំងក្រោមដីថ្មីមួយនៅមូលដ្ឋានយោធា Punggye-ri ក្នុងភាគឦសាន កូរ៉េខាងជើងកាលពីថ្ងៃទី ១០ ខែតុលា។

ប៉ុន្តែគេមិនឃើញមានការបញ្ជាក់ជាផ្លូវការអំពីការអះអាងនេះឡើយ ដែលជាក់ស្ដែងធ្វើឡើងដោយប្រភពមិនបានបញ្ជាក់ឈ្មោះរបស់កូរ៉េខាងជើងមួយ។

យោងតាមទូរទស្សន៍ជប៉ុន TV Asahi មនុស្សដល់ ១០០ នាក់បានជាប់ក្នុងរូងក្រោមដីនិងបន្ទាប់មកបានបាក់ ដែលបានកើតឡើងអំឡុងការព្យាយាមជួយសង្រ្គោះពួកគេ ដោយបង្កឱ្យការស្លាប់កើនឡើងដល់យ៉ាងហោចណាស់ ២០០ នាក់។

ប្រព័ន្ធផ្សព្វផ្សាយនេះបានអះអាងថា ឧបទ្ទេវហេតុនេះគឺបណ្ដាលមកពីដីមានសភាទន់ជ្រាយជុំវិញទីតាំងរូងក្រោមដីបន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំមួយរបស់កូរ៉េខាងជើង ដែលបានធ្វើឡើងនៅទីតាំងយោធាខាងលើ។

ដំណឹងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងសេអ៊ូលបានព្រមានថា ការធ្វើតេស្តនុយក្លេអ៊ែរមួយគ្រាប់ទៀតរបស់កូរ៉េខាងជើងអាចបំផ្លាញភ្នំសម្រាប់ធ្វើតេស្តនិងបង្កការលេចធ្លាយវិទ្យុសកម្ម៕

adverise with khmeread