បុរសម្នាក់ល្បីថាពូកែទស្សន៍ទាយអនាគតដោយមើលផ្កាយ បែរជាថ្ងៃមួយដើរធ្លាក់អន្លង់ភក់ងើបមិនរួច ស្រាប់តែអ្នកភូមិចេញមក ក៏...

កាលពីយូរលង់ណាស់មកហើយ បុរសម្នាក់ជឿជាក់ថា គាត់អាចមើលឃើញអនាគតតាមរយៈផ្កាយលើមេឃ។ គាត់បានហៅខ្លួនឯងថាជា ហោរាសាស្រ្តម្នាក់ និងចំណាយពេលយប់ដើម្បីសម្លឹងមើលលើមេឃ។ គាត់ជានិច្ចកាលរវល់ព្រួយបារម្ភអំពីអនាគត និងអ្នកភូមិ ដែលជារឿយៗរត់មករកគាត់ទស្សទាយឱ្យ ដោយសង្ឃឹមថាដឹងអំពីអនាគតរបស់ពួកគេ។

នៅល្ងាចមួយ គាត់កំពុងដើរតាមផ្លូវទូលាយមួយនៅខាងក្រៅភូមិ។ ភ្នែករបស់គាត់ជាប់រវល់មើលទៅផ្កាយលើមេឃជាប់រហូត។ គាត់គិតថា គាត់ឃើញពិភពលោកជិតដល់ទីអវសាន។ ហើយគាត់សម្លឹងមើលរហូតដល់តែភ្លេចអនាគតរបស់ខ្លួនឯង។ ខណៈដែលដើរសម្លឹងមើលលើមេឃ គាត់មិនសម្លឹងមើលខាងក្រោមទេ។ រំពេចនោះ គាត់បានធ្លាក់ទៅនឹងរណ្ដៅពេញទៅដោយទឹកនិងភក់។

គាត់លិចក្នុងភក់ទឹកនោះ ហើយព្យាយាមតោងឡើងលើវិញ ប៉ុន្ដែមិនអាចធ្វើបានទេ ធ្វើឱ្យគាត់ភ័យខ្លាចស្លាប់ជាខ្លាំង។ គាត់បានចាប់ផ្ដើមស្រែកហៅឱ្យគេជួយ ការស្រែករបស់គាត់បង្កឱ្យអ្នកភូមិរត់ចោមរោមមើល។

ខណៈដែលអ្នកភូមិទាញគាត់ចេញពីភក់ មានអ្នកភូមិម្នាក់និយាយថា "អ្នកឯងតាំងខ្លួនជាអ្នកចេះមើលអនាគតតាមរយៈផ្កាយលើមេឃ ប៉ុន្ដែបែរជាមើលមិនឃើញអ្វីក្រោមជើងរបស់ខ្លួន។ នេះអាចបង្រៀនអ្នកឯងឱ្យចេះយកចិត្តទុកដាក់លើអ្វីដែលនៅចំពោះមុខអ្នកឯង ហើយទុកឱ្យអនាគតមើលថែរក្សាខ្លួនវាទៅ"។

អ្នកភូមិម្នាក់ទៀតចេញមកនិយាយថា "តើលោកឯងប្រើអ្វីមើលតារាលើមេឃទៅ បើមើលមិនឃើញអ្វីដែលនៅក្នុងផែនដីនេះផងហ្នឹង!"។

* ន័យអប់រំ ៖ យើងទាំងអស់គ្នាចង់ឱ្យអនាគតរបស់យើងភ្លឺថ្លានិងសប្បាយរីករាយ ប៉ុន្ដែពេលវេលាមិនអាចបញ្ឈប់បានឡើយសម្រាប់មនុស្សគ្រប់រូប។ រាល់ថ្ងៃស្អែកនឹងក្លាយជាថ្ងៃបច្ចុប្បន្ន បច្ចុប្បន្នកាលរបស់អ្នក គឺជាផ្នែកមួយនៃអនាគត។ ជានិច្ចកាល ថ្ងៃស្អែកនឹងទន្ទឹងរង់ចាំការកែលម្អឱ្យប្រសើរជានិច្ច ប៉ុន្តែអ្នកមិនអាចត្រឡប់ទៅកែប្រែថ្ងៃមិ្សលមិញបានទេ។ ដូច្នេះគួររក្សាតុល្យភាពជីវិតបច្ចុប្បន្នរបស់អ្នកឱ្យបានល្អ និងខិតខំធ្វើឱ្យបានល្អសម្រាប់ថ្ងៃស្អែកប្រសើរជាង៕

adverise with khmeread