adverise with khmeread 1

Rooney នៅតែ​ការពារ​លោក Van Gaal បើទោះជា​ប្រិយមិត្ត​ជាច្រើន​មិន​ពេញចិត្ត​គាត់​ក៏ដោយ​

​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Wayne Rooney បាន​ទទូច​ឲ្យ​មិត្ត​រួម​ក្រុម​ព្យាយាម​ឲ្យ​ខ្លាំង​ជាងនេះទៀត ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ដែល​ឡោមព័ទ្ធ​លោក Van Gaal​។​

​រដូវ​កាល​របស់ Man Utd កាន់តែ​អាក្រក់​បន្ទាប់ពី​ចាញ់​ក្រុម​តំបន់​បាត​តារាង Sunderland កាលពី​សប្តាហ៍​មុន​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​ធ្វើ​ឲ្យ​អនាគត​របស់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កាន់តែ​ស្រពិចស្រពិល​។​

​ខ្សែប្រយុទ្ធ Rooney ដែល​បាន​វិល​ត្រឡប់មក​ទម្រង់​លេង​ល្អ​វិញ​ចាប់​តាំងពីដើម​ឆ្នាំនេះ ដោយ​រកបាន​ប្រាំពីរ​គ្រាប់​ក្នុង​ប្រាំបួន​ប្រកួត មាន​ក្តី​អាណិតអាសូរ​ចំពោះ​គ្រូបង្វឹក​របស់ខ្លួន​។​

​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតនៅ​លេខ​ប្រាំ និង​គម្លាត​ដល់​ទៅ​ប្រាំមួយ​ពិន្ទុ​ពី​លេខ​បួន ប៉ុន្តែ Rooney ចង់បាន​ការព្យាយាម​ច្រើនជាង​នេះ​ពី​មិត្ត​រួម​ក្រុម​របស់គេ​។​

​ប្រធាន​ក្រុម​បិសាច​ក្រហម​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន Daily Mirror ថា "​យើង​មាន​កីឡាករ​ល្អៗ​ជាច្រើន ស្របពេល​នេះដែរ វា​ពិត​ជាមាន​អារម្មណ៍​តានតឹង​ខ្លាំងណាស់​សម្រាប់​ពួកយើង ដែល​លេង​មិន​បានល្អ​។ ហើយ​គ្រូបង្វឹក​បានទទួល​យក​ការរិះគន់​ជាច្រើន​ចំពោះ​ការប្រកួត​មួយចំនួន​។ តាមពិត​វា​ស្ថិតនៅលើ​ពួកយើង​។ យើង​ជា​កីឡាករ ហើយ​យើង​ត្រូវតែ​លេង​ឲ្យ​បានល្អ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់