បង្ក្រាបទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីឃាត់មនុស្ស៤នាក់នៅព្រែកប្រា

ភ្នំពេញ ៖ កម្លាំងចម្រុះរួមមាន កម្លាំងសាលាខណ្ឌច្បារអំពៅ  ប៉ូលិសខណ្ឌ, កងរាជអាវុធខណ្ឌ, កម្លាំងសាលា សង្កាត់ និងប៉ូលិសប៉ុស្តិ៍ព្រែកប្រា បានចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសង (ហ្គេមបាញ់ត្រី) គ្មានច្បាប់អនុញ្ញាត នៅចំណុចផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជន សង្ស័យ ០៤ នាក់ (ស្រីម្នាក់) នៅថ្ងៃទី៣១ តុលា ២០១៧ ម៉ោង៧យប់។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ១-ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅភូមិដើម ម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ, ២-ឈ្មោះ ទូច រិទ្ធីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់នំប៉ាវ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ (អ្នកលេងហ្គេម), ៣-ឈ្មោះ គង់ ឆវ័ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តុការ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (អ្នកលេងហ្គេម) និង៤-ឈ្មោះ ហ្វាង យ៉ាំងណាំ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់ស៊ុប ស្នាក់ នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (អ្នកលេងហ្គេម)។

ដកហូតវត្ថុតាងរួមមាន ៖ ទូហ្គេមបាញ់ត្រី២ទូ, កង្ហារ២, ទូរស័ព្ទដៃ៦គ្រឿង, កៅអី៦, ប្រាក់៦ម៉ឺនរៀល និងសៀវភៅកត់ ពង់១ក្បាល។ 

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ៕

adverise with khmeread