បុគ្គលិកអង្គការក្តីញញឹមនៃកុមារម្នាក់ បើកម៉ូតូបុករថយន្តស្លាប់នៅមុខសាលាណតប្រ៊ីត

​ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបាន ឈប់ចតជួសជុលរថយន្តលើផ្លូវ មិនបានដាក់ សញ្ញាសម្គាល់ និងគួបផ្សំផ្លូវងងឹតផងនោះ បណ្តាលឱ្យយុវជនម្នាក់ ជាបុគ្គលិកអង្គការក្តីញញឹមនៃកុមារ ជិះម៉ូតូជ្រុលទៅបុក ពេញទំហឹង ស្លាប់ភ្លាមៗនៅកន្លែងកាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអធ្រាត្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ មុខសាលារៀនណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ យឹម អេងស្រី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ នៅក្នុងអង្កការក្តីញញឹម នៃកុមារ មានស្រុក កំណើតនៅភូមិក្រឡា ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងគេឃើញរថយន្ត មួយគ្រឿងម៉ាក POFO ប្រភេទ ធុនធំដឹកអុស ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0851 បានចតជួសជុល ទិសដៅក្បាលឡានទៅខាងត្បូង នៅចំណុចកើតហេតុខាងលើ និងមិនមានដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវ និងផ្លូវងងឹតទៀតផង។ 

​ស្របពេលនោះ ជនរងគ្រោះជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 1-5338 បុកពីក្រោយចំហៀងខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះ បោកក្បាល និងជញ្ជាំង រថយន្ត ខាងក្រោយបែកក្បាល ស្លាប់ភ្លាមតែម្តង។ 

​បន្ទាប់មកម្ចាស់រថយន្ត ឃើញសភាពមិនស្រួលបាន បើករថយន្តរត់គេចខ្លួន បាន ប្រមាណជាង១០០ម៉ែត្រ រួចបើកទ្វាររថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តកន្លែងកើតហេតុ។

​ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សា ទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕

adverise with khmeread