ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង សៀមរាមក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

រាជធានីភ្នំពេញ៖ ​ក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជានឹងរៀបចំ​ព្រឹត្តិការណ៍ Smart Mega Concert ដែលជាកម្មវិធី​ប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុង​សៀមរាម ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ កម្មវិធីនេះមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា

          កម្មវិធី​ប្រគំតន្រ្តី Smart Mega Concert នឹងមាន​ការ​ចូលរួម​សម្ដែង​ ដោយ​​តារាអន្តរជាតិល្បីឈ្មោះដូចជាលោក Alek Teeradetch  ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ  ព្រមទាំង តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក នីកូ  លោក ណា ខុន  លោក Step    អ្នកនាង សួស វីហ្សា  ​កញ្ញា ស៊ុន ស្រី​ពេជ្រ កញ្ញា ​លាង សុផាឡែន លោក ខាន់ ជែម​  ជាពិសេស​​​​ក៏មានវត្តមាន​តារា​ចម្រៀងរបស់​ខ្មែរ​​​ដែល​​គេស្គាល់ថា​​ជា​ក្រុម​តារា​ចម្រៀង Original Song ដូច​ជា​​​​​ Jimmy Kiss, Adda, Chen khan Na, វ៉ាន់ ចេស្តា, និងក្រុមតន្រ្តី SWSB ( Small world Small Band ) ​​ និងឌីជេ Maily តារាចម្រៀងរ៉ែប និងឌីជេ លោក ប្រុសឡា ​​​​និងក្រុមតារាកំប្លែង កាតុ និងក្រុមតារាកំប្លែងជើងចាស់​ លោក ចាប ចៀន ដែលនឹងធ្វើឲ្យទស្សនិកជនផ្ទុះសំណើចជាក់ជាពុំខាន។

កម្មវិធីប្រគំ​តន្ត្រី​ Smart Mega Concert នឹងចាប់ផ្តើមពីម៉ោង ៥ ល្ងាចតទៅ នៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

កម្មវិធីដ៏ពិសេស​នេះក៏នឹង​​​​​ផ្សាយ​​​បន្ត​ផ្ទាល់​​នៅ​លើ​កញ្ចក់ទូរទស្សន៍​​​​ PNN ចាប់ពីម៉ោង ៧ យប់ដល់ម៉ោង ៩ យប់ផងដែរ។  

ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ និងជួបជាមួយនឹងតារាក្នុងដួងចិត្តរបស់លោកអ្នក!!!

adverise with khmeread
PR