អត់ដឹងអីបន្តិច! ថៃភ្ញាក់ផ្អើលដែលអ្នកភូមិនៅកម្ពុជាជីកត្បូងមួយចង្កោមទម្ងន់ ១០ គីឡូក្រាម ខណៈនៅកម្ពុជាដូចជាមិនមានលេចឮដំណឹងនេះសោះ

វាជាសំណាងណាស់ដែលអ្នកភូមិបានរកឃើញដុំចម្លែកមួយចង្កោមនេះ ដែលគេអះអាងថារកឃើញក្នុងប្រទេសកម្ពុជា ហើយឥឡូវបែរជាកំពុងល្បីនៅប្រទេសថៃទៅវិញ។ នេះបើផ្អែកតាមប្រភពវេបសាយថៃ Tsood។

តាមរយៈវេបសាយខាងលើអះអាងថា អ្នកភូមិកម្ពុជាជីកដីមួយកន្លែងក៏ប្រទះឃើញដុំត្បូងដ៏ធំនេះ ដែលកប់នៅក្រោមដីអស់រយៈពេលជាយូរមកហើយ។ វាមើលទៅដូចជាបណ្ដុំត្បូងតូចៗ ដែលប្រែក្លាយជាត្បូងដ៏ធំមួយ គួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកភូមិ។

ត្បូងនេះមានទម្ងន់១០គីឡូក្រាម បើគិតជាលុយបាត តម្លៃរាប់លានបាតឯណោះ (ប្រហែល ១ លានដុល្លារ)។ ហើយតាមប្រភពដដែលបានបញ្ជាក់ត្រឹមថាត្បូងទាំងនេះរកឃើញក្នុងខេត្តរតនគិរី ក្បែរព្រំប្រទល់ប្រទេសវៀតណាម និងមិនបានបញ្ជាក់ឈ្មោះភូមិស្រុកនោះឡើយ៕

adverise with khmeread